ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » សម្តេច​តេជោ ហ៊ុន សែន សម្រេច​ដំឡើង​កម្រិត​បឋមសិក្សា «​មរតក​តេជោ​សែន​» ជា​អនុវិទ្យាល័យ និង​ឧបត្ថម្ភ​អគារសិក្សា​មួយ​ចំនួន

សម្តេច​តេជោ ហ៊ុន សែន សម្រេច​ដំឡើង​កម្រិត​បឋមសិក្សា «​មរតក​តេជោ​សែន​» ជា​អនុវិទ្យាល័យ និង​ឧបត្ថម្ភ​អគារសិក្សា​មួយ​ចំនួន

(​ព្រះវិហារ​)៖ នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៦​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បន្ត​ចុះសួរសុខទុក្ខ និង​សំណេះសំណាល​ជាមួយ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ក្នុង​សាលា​បឋមសិក្សា មរតក​តេជោ​សែន ស្ថិតក្នុង​ភូមិ​ស្វាយ ឃុំ​រំដោះ​ស្រែ ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ​។​
​ការចុះ​ជួប​សំណេះសំណាល​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​ទទួល​នូវ​ការស្វាគមន៍ យ៉ាង​កក់ក្តៅ​ពី​សំណាក់ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស យ៉ាងច្រើន​កុះករ​។​
​ក្នុងឱកាស​នោះ សម្តេច​តេជោ បានសម្រេច​ផ្តល់​អគារសិក្សា​១​ខ្នង មាន​១២​បន្ទប់ និង​សាងសង់​ទីចាត់ការ ១​ខ្នង​មាន​៣​បន្ទប់ ចាក់​ដី​នៅក្នុង​ទីធ្លា​សាលា និង​ចាក់​ផ្លូវ​បេតុង​ចូល​ក្នុង​សាលា ធ្វើ​ក្លោងទ្វារ​ថ្មី និង​របង​ព័ទ្ធជុំវិញ​សាលា​ផងដែរ​។​
សម្តេច​តេជោ បាន​សម្រេច​ឲ្យ​ដំឡើង​កម្រិត សាលាបឋមសិក្សា មរតក​តេជោ​សែន នេះ​ពី​បឋមសិក្សា ទៅ​អនុវិទ្យាល័យ ដើម្បី​បំពេញ​សេចក្តីត្រូវការ​របស់​កូនៗ កងទ័ព​ដែល​កំពុង​ឈរជើង នៅ​តំបន់​នោះ​។​
​បន្ទាប់​ពី​បញ្ចប់​ការសាកសួរ​សុខទុក្ខ និង​ពិនិត្យ​ស្ថានភាព​សាលាបឋមសិក្សា មរតក​តេជោ​សែន រួច​មក​សម្តេច​បាន​បន្ត​ដំណើរ​ចុះជួប​សំណេះសំណាល​ជាមួយ កម្លាំងប្រដាប់អាវុធ​នៅ​កងពល​៣ ខេត្ត​ព្រះវិហារ​៕

14054568_1648550128792685_768349341632909478_o 14067876_1648550465459318_7213007078272150641_o 14086252_1648550448792653_4150180979658625052_o 14107658_1648550315459333_4493888710927131919_o

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya