ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឆែក​ឃ្លាំង​ស្តុក​ទំនិញ​គេច​ពន្ធ​៩​កន្លែង រកឃើញ​ទំនិញ​រាប់រយ​កេស​និង​ជា​ច្រើន​តោន ​

ប៉ូលិស​ឆែក​ឃ្លាំង​ស្តុក​ទំនិញ​គេច​ពន្ធ​៩​កន្លែង រកឃើញ​ទំនិញ​រាប់រយ​កេស​និង​ជា​ច្រើន​តោន ​

បន្ទាយមានជ័យ ៖ មន្ត្រី​សមត្ថកិច្ច​ដែល​ចូលរួម​ចុះ​ឆែកឆេរ​ឃ្លាំង​ស្តុក​ទំនិញ​ទាំង​៩​នេះ បានបញ្ជាក់​ថា ប្រតិបត្តិការ​នេះ បាន​ធ្វើឡើង​នៅ​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០១៦ ហើយ​រាល់​ទំនិញ​ដែល​គេចពន្ធ ត្រូវបាន​ដកហូត​យក​ទៅ​រក្សាទុក រង់ចាំ​មាន​វិធានការ​បន្តទៀត​។​
​កម្លាំង​សមត្ថកិច្ច​ចំរុះ​របស់​ខេត្ត​បន្ទាយមានជ័យ រួមមាន​កម្លាំង​គយ កម្លាំង​អាវុធហត្ថ និង​កម្លាំង​នគរបាល ក្រោម​ការសម្របសម្រួល​ពី​តំណាង​អយ្យការ​ផង​នោះ បាន​បើក​ប្រតិបត្តិការ​ចុះ​ឆែក​ឃ្លាំង ស្តុក​ទំនិញ​ចំនួន​៩​កន្លែង នៅ​ភូមិ​-​សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ដោយ​រក​ឃើញ​ទំនិញគេចពន្ធ​រាប់រយ​កេស និង​ជា​ច្រើន​តោន​។ ក្នុងចំណោម​ឃ្លាំង​ទាំង​៩ ដែល​កម្លាំង​សមត្ថកិច្ច​ចុះ​ឆែក​នោះ មាន​២​ឃ្លាំង ជា​របស់​លោក ស៊ីវ សុជាតិ អធិការ​នគរបាល​ក្រុង​សិរីសោភ័ណ ដែល​ធ្វើឲ្យ​មាន​ការរិះគន់​យ៉ាង​ខ្លាំង ពី​សំណាក់​ក្រុម​សមត្ថកិច្ច​ដែល​ចុះ​ឆែក និង​ប្រជាពលរដ្ឋ​មូលដ្ឋាន ដោយ​គិត​ថា មន្ត្រី​អនុវត្ត​ច្បាប់​តែ​បែរជា​លួច​នាំ​ចូល​ទំនិញ គេច​ពន្ធ​មក​លក់​ទៅវិញ​។​
​បើ​តាម​សមត្ថកិច្ច​ដដែល​នេះ ទំនិញ​ដែល​គេច​ពន្ធ​ទាំងនោះ មានដូចជា ទឹកដោះគោ ទឹក​សណ្តែក ស្ករ​គ្រាប់ ថ្នាំ​មូស ប្រេង​ខ្យង នំ​ធុង បា​កាស ទឹកដោះគោ​ខាប់ ទឹក​ផ្លែឈើ និង​ទំនិញ​ប្រភេទ​ទឹក​ជាច្រើន​មុខ​ផ្សេងទៀត​៕

14034809_1648524922128539_8626246597000674909_n 14051717_1648524988795199_5499154782586296991_n 14064269_1648524985461866_7729322002857069785_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya