ព្រៃវែង៖ នៅម៉ោងប្រមាណ ០៤និង៣០នាទី ថ្ងៃទី២៥ ខែសីហានេះ ស្ថិតនៅចំណុចវាលចំការខាងជើងភូមិព្រែកចង្ក្រានក្រោម ឃំុព្រែកចង្ក្រាន ស្រុកសីុធកណ្ដាល។
ជនសង្ស័យឈ្មោះ គ្រុត ស្រន អាយុ៤០ ឆ្នាំរស់នៅភូមិចង្ក្រានក្រោម បានចាប់រំលោភសេពសន្ថវៈទៅលើ ដូនចាស់វ័យ៧៧ឆ្នាំ នៅពេលដែលជនរងគ្រោះទៅជំរះស្មៅនៅក្នុងចំការស្វាយរបស់ខ្លួន នៅភូមិព្រចង្ក្រានក្រោម។ ពេលធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនទៅខាងត្បូងភូមិ ក្រោយពីទទួលបានព័ត៌មានភ្លាមកំលាំងនគរបាល បានចុះដល់កន្លែងកើតហេតុ ធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតឃាត់ខ្លួនបាន នៅចំណុវាលខាងត្បូងភូមិបាប្រិយ៍ ឃំុព្រែកចង្ក្រាន បញ្ជួនមកកាន់អធិការដ្ឋាននគរបាលស្រុកសីុធកណ្ដាលដើម្បីចាត់ការតាមផ្លូវច្បាប់៕
» ព័ត៌មានជាតិ » បុរសម្នាក់ចាប់រំលោភ លោកយាយ អាយុ៧៧ឆ្នាំ