ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់ខ្លួន​ចោរ​ប្លន់​ម៉ូតូ​ម្នាក់ ក្រោយ​ធ្វើ​សកម្មភាព​បាន​សម្រេច

ប៉ូលិស​ចាប់ខ្លួន​ចោរ​ប្លន់​ម៉ូតូ​ម្នាក់ ក្រោយ​ធ្វើ​សកម្មភាព​បាន​សម្រេច

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៦​នេះ បាន​ធ្វើ​ការឃាត់​ខ្លូន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​ផ្លូវ​មុនី​រ៉េត ក្រុមទី​១៩ ភូមិ​១០ សង្កាត់​ផ្សារ​ដើម​គរ ដែល​បាន​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​១​គ្រឿង បាន​សម្រេច​កាលពី​សប្ដាហ៍​មុន​។​
​សង្ស័យ​ដែល​ឃាត់ខ្លួន​បាន ឈ្មោះ ពៅ យក្ស ហៅ​ខ្វាន់ អាយុ​២៥​ឆ្នាំ បានធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​មួយគ្រឿង ម៉ាក​Suzuki smash ពណ៌​ខ្មៅ ស៊េរី​២០១៤ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CH-8396 កាលពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៦​កន្លងទៅ បន្ទាប់ពី​ជនរងគ្រោះ​ឈ្មោះ អៀន វ៉ៃ អាយុ​២៣​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៤ ផ្នែក​ព័ត៌មានវិទ្យា ជិះ​ម៉ូតូ​មកពី​ផឹកស៊ី ដោយ​មាន​ភាពស្រវឹង ពេល​មកដល់​ចំណុច​កើតហេតុ បាន​ឈប់​ម៉ូតូ​និយាយ​ទូរស័ព្ទ ពេល​នោះ​ជនសង្ស័យ បាន​ដើរមក​ដល់​ស្រែក​គម្រាម ហើយ​ច្រាន​ជនរងគ្រោះ ចេញពី​ម៉ូតូ ហើយ​យក​ម៉ូតូ​ជិះ​គេចខ្លួនបាត់​។​
​ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​កម្លាំង​នគរបាល​ជំនាញ បាន​ធ្វើ​ការស្រាវជ្រាវ រួច​កំណត់​មុខសញ្ញា​បាន ហើយ​ឈានដល់​ការឃាត់​ខ្លូន​តែម្ដង ក្រោយ​ពី​ឃាត់​ខ្លូន​សមត្ថកិច្ច​ដកហូត​បា​ន Suzuki viva ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ កូន​កាំបិត​ចុង​ស្រួច ផងដែរ​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច ឃុំខ្លួន​បណ្ណោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​៕

fn-2016-08-25-18-49-00-0 fn-2016-08-25-18-49-07-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya