ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ​ម្នាក់​លួច​ខោ​ចំនួន​២​ក្នុង​តូប អាជីវករ​ក្នុង​ផ្សារ​ព័ទ្ធ​ចាប់​បាន ស្វាគមន៍​ម្នាក់​មួយ​ដៃ ម្នាក់​មួយ​ជើង​ទ្រមខ្លួន​ ​

ជនសង្ស័យ​ម្នាក់​លួច​ខោ​ចំនួន​២​ក្នុង​តូប អាជីវករ​ក្នុង​ផ្សារ​ព័ទ្ធ​ចាប់​បាន ស្វាគមន៍​ម្នាក់​មួយ​ដៃ ម្នាក់​មួយ​ជើង​ទ្រមខ្លួន​ ​

បន្ទាយមានជ័យ ៖ កាលពី​វេលា​ម៉ោងជាង​១​រសៀល​ថ្ងៃ​ទី​២៥​សីហា ២០១៦ ស្ថិត​នៅ​ចំណុច​ផ្សារ​ត្រី ក្នុងភូមិ​បា​លិលេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។​
​ជនសង្ស័យ​រូបនេះ​ឈ្មោះ​កែវ ណា​រៀម អាយុ​២៧​ឆ្នាំ ស្នាក់នៅ​ក្នុង​ភូមិ​ក្បាល​កោះ សង្កាត់​ប៉ោយប៉ែត ។ ជនសង្ស័យ​ត្រូវ​អា​ជីករ​ផ្សារ​ត្រី​ចាប់បាន ខណៈ​ធ្វើ​សកម្មភាព​លួច​ខោ​ចំនួន​២​ក្នុង​តូប​មួយ​មួយកន្លែង ហើយ​ត្រូវ​ម្ចាស់​ខោ​ដឹង ជនសង្ស័យ​ព្យាយាម​រត់ តែ​គេច​មិន​រួច ព្រោះ​អាជីវករ​ក្នុង​ផ្សារ​ស្រែក​ថា​ចោរៗ​ផ្អើល ក៏​នាំគ្នា​ព័ទ្ធ​ចាប់​បាន​តែ​ម្តង ។​
​ជនសង្ស័យ​ដំបូង ត្រូវ​អ្នកស្រុក​ស្វាគមន៍​តែ​ដោយសារ​ថា មេភូមិ​បា​លិលេ​យ្យ​១ ធ្វើដំណើរ​ឆ្លងកាត់​ទីនោះ និង​សមត្ថកិច្ច​ល្បាត​ការពារ​សន្តិសុខ​ឃើញ​ទាន់ ក៏​ឃាត់​មិន​ឱ្យ​អ្នកស្រុក​វាយ​បន្ត ។​
​ជនសង្ស័យ​បាន​ទាំង​កំសត់​ថា ដោយសារតែ​ខ្លួន​មាន​ជំងឺ​ធ្លាប់​វះ​ពោះ​២​ដង មិន​អាច​ធ្វើការ​ធ្ងន់​បាន និង​ក្រីក្រ​ទៀត ក៏​សម្រេច​ដើរ​លួច​គេ​តែម្តង​ទៅ ។ ជនសង្ស័យ​បន្តថា ធ្លាប់​លួច​៣ ទៅ​៤​ដង​ហើយ តែ​ពេល​ខ្លះ ម្ចាស់​គេ​ទាន់​ក៏​ឱ្យ​គេ​វិញ ។ យ៉ាងណាក៏ដោយ ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ដឹក​តាម​ម៉ូតូ​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​ប៉ោយប៉ែត ដើម្បី​សាកសួរ​បន្ត ៕

88ac53b3-8667-43db-84d8-d26da44efa7d d42d45ea-0c97-48d6-bfae-1c922b9ae07c

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya