ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||   

» ព័ត៌មានជាតិ » រឿង​ក្ដី​ព្រហ្មទណ្ឌ ដ៏​ចម្រូងចម្រាស​មួយ រាលដាល​ដល់​លោក​មេធាវី រស់ ផល្លា​ ​

រឿង​ក្ដី​ព្រហ្មទណ្ឌ ដ៏​ចម្រូងចម្រាស​មួយ រាលដាល​ដល់​លោក​មេធាវី រស់ ផល្លា​ ​

ភ្នំពេញ​៖ រឿង​ក្ដី​ព្រហ្មទណ្ឌ​ដ៏​ចម្រូងចម្រាស​មួយ ដែល​មាន​ជនជាប់ចោទ​ជា​អតីត​ឧត្ដមសេនីយ៍​យោធា និង​ជា​មនុស្ស​ជំនិត​បំផុត​របស់​លោក អាំង មាលតី អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ព្រម​ទាំង​ម្តាយ​លោក​ថោង សារ៉ាត់ ពេលនេះ​បាន​រាលដាល​ដល់​លោក​មេធាវី រស់ ផល្លា ។​
​អ្វី​ដែល​ជា​ការ​រាលដាល​ដោយសារតែ លោកស្រី កែវ សារី បាន​សារភាព​ថា លោក​មេធាវី​រស់ ផល្លា ជា​អ្នក​រៀបចំ​ឲ្យ​លោកស្រី​ស្គាល់​លោក ពេជ្រ ព្រហ្ម​មុនី ។​
​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែ​សីហា បាន​បើកសវនាការ​កាត់ទោស លោកស្រី កែវ សារី និង លោក ពេជ្រ ព្រហ្ម​មុនី ។​
​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​លោកស្រី កែវ សារី ពីបទ ” ជំនួញ​ឥទ្ធិពល​សកម្ម តាម​មាត្រា ៦០៦ នៃ​ក្រម​ព្រហ្មទណ្ឌ និង​ចោទប្រកាន់​លោក ពេជ្រ ព្រហ្ម​មុនី ពីបទ ជំនួញ​ឥទ្ធិពល​អកម្ម​តាម​មាត្រា ៥៩៥​នៃ​ក្រម​ព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅ​ភោជនីយដ្ឋាន One More ក្នុង​ខណ្ឌ​ទួលគោក កាលពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥​។​
​នា​ពេល​សវនាការ លោកស្រី កែវ សារី បាន​និយាយថា លោកស្រី​មិន​ដែល​ស្គាល់​លោក ពេជ្រ ព្រហ្ម​មុនី ពីមុនមក​នោះ​ទេ​គឺ​លោក​មេធាវី រស់ ផល្លា ជា​អ្នក​រៀបចំ​ឲ្យ​លោកស្រី ស្គាល់​លោក ពេជ្រ ព្រហ្ម​មុនី ដោយ​លោក រស់ ផល្លា អួតថា លោក ពេជ្រ ព្រហ្ម​មុនី ជា​គ្រូទាយ​ដ៏​ពូកែ​ម្នាក់​អាច​ជួយ​រៀបចំ​ធ្វើ និង​សែន​ជំនាងផ្ទះ​ឲ្យមាន​សេចក្តីសុខ​។​
​លោកស្រី កែវ សារី បន្តថា លោកស្រី​បាន​ទៅ​ជួប​លោក រស់ ផល្លា និង​លោក ពេជ្រ ព្រហ្ម​មុនី ជាមួយ​លោកស្រី ទាវ ធីតា ជា​ប្រពន្ធ​លោក ថោង សារ៉ាត់ នៅ​ភោជនីយដ្ឋាន One More​។ ការជួប​គ្នា​នោះ គឺ​ក្នុង​គោលបំណង​សុំឲ្យ​លោក ពេជ្រ ព្រហ្ម​មុនី ទស្សន៍ទាយ​ឲ្យ ដោយពេល​ទាយ​ចប់​លោក​ស្រី​បាន​ជូន​កាដូ​មួយកញ្ចប់ និង​ស្រោមសំបុត្រ​មាន​លុយ​ចំនួន​១០០០​ដុល្លារ​ទៅ​លោក ពេជ្រ ព្រហ្ម​មុនី ឲ្យ​ស្រោមសំបុត្រ​មាន​លុយ​ចំនួន​៥០០​ដុល្លារ​ទៅ​លោក​មេធាវី រស់ ផល្លា និង​ឲ្យ​ស្រោមសំបុត្រ​មាន​លុយ​ចំនួន​៥០០​ដុល្លារ​ឲ្យទៅ​អង្គរក្ស​ម្នាក់​ទៅ​ជាមួយ​លោក ពេជ្រ ព្រហ្ម​មុនី​។​
​ជាមួយគ្នានេះ លោក ពេជ្រ ព្រហ្ម​មុនី បាន​និយាយថា លោក​ពិតជា​បាន​ទៅ​ជាមួយ លោក​មេធាវី រស់ ផល្លា ដើម្បី​ទស្សន៍ទាយ​ឲ្យ​លោកស្រី កែវ សារី នៅ​ភោជនីយដ្ឋាន One More ពិតមែន​។ ការ​ទស្សន៍ទាយ​នេះ ធ្វើឡើង​តាម​ការស្នើ​សុំ​ឲ្យជួយ​របស់​លោកស្រី ទាវ ធីតា ជា​ប្រពន្ធ លោក ថោង សារ៉ាត់ និង លោក រស់ ផល្លា​។​
​ដោយឡែក​មេធាវី​ការពារ​ជនជាប់ចោទ គឺ លោក ទួត លុច បានបញ្ជាក់​ថា សំណុំរឿង នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ​រក​មិន​ឃើញ​ថា មានការ​ជាប់​ពាក់ព័ន្ធ​នឹង​លោក​មេធាវី រស់ ផល្លា លោក​ចៅក្រម លី សុខ​លេង និង​លោក អាំង មាលតី នោះទេ​។​
​លោក ទួត លុច បន្តថា ហេតុ​អ្វី​តំណាង​អយ្យការ​មិន​ចោទប្រកាន់​លោកស្រី ទាវ ធីតា លោក​មេធាវី រស់ ផល្លា លោក​ចៅក្រម លី សុខ​លេង និង​លោក អាំង មាលតី ផង ។​រឿង​អ្វី​តំណាង​អយ្យការ​ធ្វើការ​ចោទប្រកាន់​តែ​លោក ពេជ្រ ព្រហ្ម​មុនី និង​លោកស្រី កែវ សារី ទៅវិញ ។​
​លោក​មេធាវី ទួត លុច បញ្ជាក់ថា ប្រធាន​តុលាការ ចៅក្រម មេធាវី និង​អ្នករៀបចំ ទើប​ត្រូវ​មក​ទទួលខុសត្រូវ​ក្នុង​រឿង​នេះ ព្រោះ​ពួកគេ​ជា​អ្នក​ធ្វើ​សេចក្តីសម្រេច និង​ធ្វើ​សកម្មភាព​នាំឲ្យ​មាន​សេចក្តីសម្រេច​ចិត្ត មិនមែន​លោក​ស្រី កែវ សារី និង​លោក ពេជ្រ ព្រហ្ម​មុនី ជា​អ្នកសម្រេចចិត្ត និង​រៀបចំ​រឿង​ដោះលែង​នេះ​។​
​ទោះបីយ៉ាងណា ក្រោយ​ការសួរដេញដោល លោក យិន សារឿ​ន ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៦​ខាងមុខ​នេះ​វិញ ៕
IMG_2849

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya