ឧត្តរមានជ័យ ៖ កាលពីវេលាម៉ោង៣ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ កញ្ញា ២០១៣ នៅក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង។ ម៉ូតូចំនួន៣គ្រឿងត្រូវក្រុមចោរលួចកាច់សោ.កអូសយកទៅលាក់ទុកនៅ ក្នុងព្រៃភ្នំ ខណៈម្ចាស់ម៉ូតូកំពុងតែជាប់រវល់លេងល្បែងក្នុងកាស៊ីណូសាងាំរីសត ត្រូវប្រជាពលរដ្ឋចូលទៅរកផ្សិត
ក្នុងព្រៃ។
ម៉ាស់ម៉ូតូត្រូវគេស្គាល់ឈ្មោះវ៉ាន់ វាត ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ សូមបញ្ជាក់ថា ម៉ូតូទាំង៣គ្រឿងនេះមានម្ចាស់ផ្សេងៗពីគ្នា តែស្គាល់ឈ្មោះតែម្នាក់ទេ ចំណែកម៉ូតូទាំង៣គ្រឿងដែលចោរលួចកាច់.សោនោះ ១-ម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខសៀមរាប១J.៩៣៦៣, ២-ម៉ាកឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខសៀមរាប១M.៣១២២ និង៣-ម៉ាក
ឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១៕