ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||     ភ្ញាក់ផ្អើល ចៅក្រមស៊ើបសួរឈ្មោះសោម វិរៈ និងព្រះរាជអាជ្ញា ឈ្មោះ អ៊ិត សុធា ដោះលែងជនជាប់ចោទស្ងាត់ៗ ?​  ||   

» ព័ត៌មានជាតិ » សិស្សានុសិស្ស ប្រឈម​នឹង​គ្រោះថ្នាក់ ឆ្លង​ក្បូន​កាត់​អូរ​ទៅ​សាលា​ ​

សិស្សានុសិស្ស ប្រឈម​នឹង​គ្រោះថ្នាក់ ឆ្លង​ក្បូន​កាត់​អូរ​ទៅ​សាលា​ ​

ខេត្ត​មណ្ឌលគិរី​៖​នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៦​នេះ បាន​ថ្លែងថា បញ្ហា​ក្មេងៗ​សិស្ស​សាលា​ធ្វើ ដំណើរ​មក​កាន់​សាលា​ដោយ​ជិះ​ក្បូន នេះ​លោក​កំពុង​ចាត់ចែង​ឲ្យ​ខាង​មន្ទីរ​អភិវឌ្ឍន៍ និង​ជនបទ​ខេត្ត ដោះស្រាយ​បញ្ហា​នេះហើយ​។​
​ប្រជាពលរដ្ឋ ក៏​ដូច​ជា​សិស្សានុសិស្ស​នៅ​តំបន់​ដាច់ស្រយាល់​មួយកន្លែង ស្ថិតក្នុង​ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់ ពេល​ធ្វើដំណើរ​ទៅ​សាលារៀន​ដោយ​ត្រូវ​ឆ្លង​អូរ គ្រា​ដែល​វេលា​នេះ​កម្ពស់​ទឹកអូរ​បាន​កើនឡើង​យ៉ាង​ខ្លាំង ហើយ​សិស្សសាលា​គ្មាន​មធ្យោបាយ​អ្វី​ក្រៅពី​ឆ្លង​អូរ​ទៅ​រៀន​ដោយ​ក្បូនឫស្សី​តូច​មួយ​នោះ​ឡើយ ។ រីឯ​អាជ្ញាធរ​ខេត្ត​អះអាងថា បាននិងកំពុង​ព្យាយាម​ជួយ​រក​ដំណោះស្រាយ​ហើយ ។ សម្រាប់​សិស្សានុសិស្ស រំពឹងថា ពួកគេ​នឹង​មាន​ស្ពាន​ឆ្លង នៅ​គ្រា​ដែល​សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​អញ្ជើញ​ទៅ​ពិនិត្យ​វឌ្ឍនភាព​នៅ​ខេត្ត​មណ្ឌលគិរី​នាពេលខាងមុខ ។​
​នៅ​រដូវវស្សា ទឹកអូរ​ច្បារ​បាន​ឡើង​ទៀប​ច្រាំង ដូច្នេះ​បង្ខំ​ឲ្យ​អ្នកធ្វើ​ដំណើរ​ជិះ​ក្បូនឫស្សី​មួយ​ផ្ទាំង ។ ក្នុងចំណោម​អ្នកធ្វើដំណើរ​ឆ្លងកាត់​អូរ​នោះ មាន​សិស្សសាលា​បឋមសិក្សា​កែរ​ពៅ និង​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ​សុខសាន្ត ស្ថិតក្នុង​ភូមិ​សុខសាន្ត ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ។ ក្បួន​ឫស្សី​ចម្លង​នោះ អាច​ទប់​មនុស្ស​បាន​៥-៦​នាក់​ប៉ុណ្ណោះ ។ ពួកគេ​ត្រូវ​ទាញ​ខ្សែពួរ​ដើម្បី​ធ្វើឲ្យ​ក្បូន​ផ្ទាំង​ឫស្សី​ចម្លង​ពួកគេ​ទៅដល់​ត្រើយម្ខាង ។ ស្ថានភាព​បែប​នេះ បាន​និង​កំពុង​កើតមាន​រាល់ថ្ងៃ ។ វា​ជា​បញ្ហា​ប្រឈម​ខ្លាំង​សម្រាប់​សិស្សសាលា​តូចៗ ។​
​លោក សៀត គឹម​សាន នាយក​សាលា​កែរ​ពៅ បាន​លើកឡើង​ថា វា​ជា​រឿង​ពិត​ណាស់ នៅពេល​រដូវវស្សា​ឈាន​មកដល់ ក្មេងៗ​សិស្សសាលា​ជិត ១០០​នាក់ នៅក្នុង​ភូមិ​ជីក្លប់ ក្រុម​កែរ​ពៅ ក្រុម​កណ្តាល ក្រុម​ទួល​ខ្លុង និង​ក្រុម​ក្តីសង្ឃឹម​ថ្មី ពួកគេ​តែងតែ​ធ្វើដំណើរ​មក​សាលារៀន ដោយ​ជិះ​ក្បូន​ជា​រៀងរាល់​ឆ្នាំ​នៅ​រដូវវស្សា មិនមែន​តែ​ក្មេងៗ​សិស្សសាលា​ប៉ុណ្ណោះ​ទេ សូម្បី​តែ​លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ អ្នកធ្វើ​ដំណើរ​ទូទៅ ក៏​ធ្វើដំណើរ​ឆ្លងកាត់​ទីនោះ​មិនបាន​ដែរ ព្រោះ​គ្មាន​ស្ពាន​ឆ្លង​ឡើយ គឺ​ត្រូវតែ​ជិះ​ក្បូន​។​
​ជាងនេះទៅទៀត បញ្ហា​ប្រឈម​ខ្លាំង គឺ​នៅ​ពេល​មាន​អ្នក​ជម្ងឺ​ឈឺ​ថ្កាត់​ម្តងៗ ពិបាក​ជួយ​នាំយក​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​ណាស់ ដោយសារតែ​គ្មាន​ស្ពាន​សម្រាប់​ឆ្លង រីឯ​ក្មេងៗ​សិស្ស​សាលា​វិញ ក៏​មាន​បញ្ហា​ច្រើន​ដែរ​ពោល គឺ​នៅ​ពេល​ទឹក​ជំនាន់​ឡើង​ខ្លាំង ពួកគាត់​មិន​បាន​ធ្វើដំណើរ​មក​សាលា​បានដែរ ដូច្នេះ​បញ្ហា​ទាំងអស់នេះ អាច​ធ្វើអោយ​មាន​អត្រា​នៃ​ការបោះបង់ចោល​សាលា និង​អត្រា​ត្រួតថ្នាក់​មាន​កំរិត​មួយ​ខ្ពស់​ផង​ដែរ​។​
​លោកគ្រូ អ្នកគ្រូ នាយក​សាលា និង​អនុវិទ្យាល័យ​សុខសាន្ត ព្រមទាំង​សិស្សានុសិស្ស បានធ្វើការ​សំណូមពរ​ស្នើរ​ឱ្យ​អាជ្ញាធរ​ស្រុក​-​ខេត្ត ជាពិសេស​ប្រមុខ​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន មេត្តា​ជួយ​រក ដំណោះស្រាយ​ជា​បន្ទាន់ ពី​បញ្ហា​ប្រឈម​ទាំងនេះ​ផង ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍ ដែល​ជា​តម្រូវការ​ដ៏​ចាំបាច់ របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ក្មេងៗ​សិស្សានុសិស្ស ឲ្យបាន​ធ្វើ​ដំណើរ មកកាន់​សាលារៀន ឲ្យទាន់​ពេលវេលា​ផង​។​
​លោក មើល សឿន អភិបាល​ស្រុក​កោះ​ញែក​បាន​ទទួលស្គាល់ថា ក្មេងៗ​សិស្សានុសិស្ស​ទាំង​នោះ នៅពេល​រដូវវស្សា​ពេល​ទឹក​ជំនាន់​ទឹកភ្លៀង ឡើង​ពេញ​អូរ​ច្បារ​នេះ ពួកគេ​ពិតជា​បាន​ជិះ​ក្បូន មក​សាលារៀន​មែន ដោយសារ​គ្មាន​ស្ពាន​ឆ្លង ហើយ​បញ្ហា​នេះ​ស្រុក​កំពុង​គិតគូរ​។​
​លោក​អភិបាលខេត្ត បន្តទៀតថា ដើម្បី​ធ្វើ​ការឆ្លើយតប​តាម​តម្រូវការ របស់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស ឲ្យបាន​ទាន់​ពេលវេលា ក្នុងនាម​ខេត្ត ត្រូវតែ​គៀងគ និង​អំពាវនាវ រក​ថវិកា​ពី​ក្រុមហ៊ុន ឬ​ពី​សប្បុរសជន​នានា យក​មក​សាងសង់​ស្ពាន​យោល​ឆ្លងកាត់​អូរ​ច្បារ​នេះ ឲ្យបាន​លឿន​បំផុត​ដើម្បី​កាត់បន្ថយ​ការលំបាក របស់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស ក្នុងការ​ធ្វើ​ដំណើរ​។​
​លោក​បាន​បញ្ជាក់ថា ខ្ទង់​ថវិកា​ដែល​ត្រូវ​ចំណាយ​លើ​ការសាងសង់​ស្ពាន​យោល សង់​អំពី​ឈើ នោះ​អាច​ចំណាយ​អស់​ប្រហែល​ជាង​១​ម៉ឺន​ដុល្លា រីឯ​ទីតាំង​ស្ពាន​ដែល​មាន​គម្រោង​សាងសង់​នោះ ស្ថិតនៅ​ឃុំ​សុខ​សាន គឺ​ចំណុច​អូរ​ច្បារ ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ។​
​ប្រជាពលរដ្ឋ​ក៏ដូចជា​សិស្សានុសិស្ស​រំពឹង​ម្យ៉ាងទៀត​ថា នៅពេល​ដែល​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​ចុះ​មក​ពិនិត្យ​វឌ្ឍនភាព​នៅ​ខេត្តមណ្ឌលគិរី​នៅពេល​ខាងមុខ​នោះ ប្រសិនបើ​មាន​ឱកាស ពួកគេ​នឹង​លើក​សំណើ​សុំ​ស្ពាន​មួយ​ដើម្បី​ងាយស្រួល​ធ្វើដំណើរ​ឆ្លងកាត់​អូរ​ច្បារ ។ ប្រសិនបើ​បាន​ជួប​សម្តេច​តេជោ​មែននោះ ពួក​គេ​សង្ឃឹមថា ស្ពាន​មួយ​នឹង​កើតឡើង​ដើម្បី​បង្ក​ភាពងាយស្រួល​ជូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​សិស្សានុសិស្ស​នៅ​តំបន់​ដាច់ស្រយាល់​មួយ​នេះ ៕

dde des

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya