ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » លោក​ប្រធាន​ស្តីទី​ចូល​ម្លប់​បន្ទំ​សាច់​៩២​ថ្ងៃ​ហើយ​ ​

លោក​ប្រធាន​ស្តីទី​ចូល​ម្លប់​បន្ទំ​សាច់​៩២​ថ្ងៃ​ហើយ​ ​

ភ្នំពេញ​៖ ពី​ដើម​គេ​ធ្លាប់​តែ​ឮ​និង​ឃើញ​ស្រី​ក្រមុំ​ចូល​ម្លប់ តែ​សម័យ​តេជោ គេ​ឃើញ​និង​ឮ​ប្រុស​ចូល​ម្លប់ វិញ​ម្តង ។ ថ្ងៃ​នេះ​ទី​២៥​ខែ​សីហា ឆ្នាំ​២០១៦ លោក​ប្រធាន​ស្តីទី កឹម សុខា ចូល​ម្លប់​បាន​៩១​ថ្ងៃ​ហើយ នេះ​បើ​យើង​គិត​ពី​ថ្ងៃ​ចូល​ម្លប់​ទី​២៦ ខែ​ឧសភា​ឆ្នាំ​២០១៦ អ៊ីចឹង​នៅ​ថ្ងៃទី​២៦​ខែ​សីហា ឆ្នាំ​២០១៦ គឺ​លោក​កឹម សុខា ចូល​ម្លប់​បាន​៩២​ថ្ងៃ ដូច្នេះ​នៅ​សល់​តែ​៨​ថ្ងៃ​ទៀត គ្រប់​១០០​ថ្ងៃ គួរតែ​មន្ត្រី​នៅ​ក្នុង​បក្ស នោះ​រំលឹក​ខួប​១០០​ថ្ងៃ​ជូន​គាត់ ។ តើ​មនុស្ស​ប្រុស​ចូល​ម្លប់​សាច់​ស្អាត​ប៉ុនណា​ទៅ​ហ្ន​? បើ​បាន​សាច់​សខ្ចី ហើយ​មេត្តា​កុំ​លួច​មាន​ស្រី​ញី​ទៀត ព្រោះ​អា​រឿង​ស្រី​ញី​នេះ​មន្ត្រី​ក្នុង​បក្ស​បាន​ជាប់គុក​ខ្លះៗ​ហើយ ល្មម ឈប់​ញ៉ែ​ស្រី​ទៀត​ទៅ ។​
​តាៗ​តាម​តុ​កាហ្វេ​បាននាំគ្នា​និយាយថា លោក​ប្រធាន​ស្តីទី​អើយ​ចុះ​ចេញ​មក កុំ​នៅ​បន្ទំខ្លួន​ដល់​ណា​ទៀត អី​? តាៗ​ខ្លះ​បន្ទ​រថា ឲ្យ​គាត់​ចុះចេញ​ពី​ទីស្នាក់ការ​ម្តេច​កើត ព្រោះ​ខ្លាច​សមត្ថកិច្ច​ចាប់​យក​ទៅ​ព្រៃ​ស​ហ្នឹង​! ពី​មុន​គេ​ធ្លាប់​តែ​ឮ​មន្ត្រី​ក្នុង​បក្ស​សង្គ្រោះ​ជាតិ​នេះ​ស្រែកថា «​ហ៊ុន សែន អើយ​ចុះ​ចេញ​ទៅ​» ឥឡូវ​ពាក្យ ទាំងនោះ​បាន​ឡង​មក​មេបក្ស​ស្តីទី​វិញ​ហើយ​គឺ កឹម សុខា អើយ​ចុះ​ចេញ​មក ។ តាៗ​បន្ថែមថា លោក កឹម សុខា អួតថា មិន​ខ្លាច​ការចាប់ខ្លួន តាមពិត​រួញ​ដូច​សត្វ​ពង្រូល ក្អេងក្អាង​បានតែ​ក្នុង​អណ្តូង បើ​ខ្លាំង​មែន ចុះចេញ​ពី​ទីស្នាក់ការ​កណ្តាល​មក កុំ​នៅ​បន្ទំ​សាច់​បាន​យូរ​ពេក ព្រោះ​ជិត​គ្រប់​៣​ខែ​ហើយ នៅសល់តែ​៨ ថ្ងៃ​ទៀត ១០០​ថ្ងៃ​ល្មម ។ មើល​ទៅ​បើ​តុលាការ​ជំនុំជម្រះ​មាន​សាលក្រម​នាពេលខាងមុខ ទំនង​លោក កឹម សុខា គ្មាន​សិទ្ធិ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ទេ ។ ថា​លោក​សម​រង្ស៊ី ជា​មេបក្ស​ចុះ​បាន​ក្លាយជា​ទណ្ឌិត​មិន អាច​ឈរឈ្មោះ​ឬ​ទៅ​ចុះ​ឈ្មោះ​បាន​បោះឆ្នោត​បាន តើ​វាសនា​បក្សប្រឆាំង​ជីករណ្តៅ​កប់​ខ្លួនឯង​នេះ ទៅជា​យ៉ាងណា​? មេបក្ស​ក៏​ជាប់ទោស មេ​រង​បក្ស​ក៏​ជាប់ទោស​ដែរនោះ​? ទាំង​លោក​កឹម សុខា ទាំង​លោក សមរង្ស៊ី សុទ្ធតែ​អួតថា អត់​ស្រឡាញ់​អំណាច ចុះ​បើ​មិន​ស្រឡាញ់​អំណាច​ទេ ហេតុ​អ្វី​ចាញ់ឆ្នោត​៤​អាណត្តិ​មកហើយ​មិន​ព្រម​ឈប់​? ដូច​លោក​សុខ ឥ​សាន្ត អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន លើកឡើងថា ការធ្វើ​សកម្មភាព​ផ្សេងៗ​ប្រឆាំង​ជាមួយ​រាជរដ្ឋាភិបាល មក​ពី​ពួក​នោះ​(​សមរង្ស៊ី កឹម សុខា​) ស្រឡាញ់​អំណាច​ហ្នឹង​ឯង ៕ ដោយ​៖ ឧត្តមCAMBODIA ELECTIONS AFTERMATH

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya