ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ស្លាប់ ដោយសារ​ជំងឺ​ខ្យល់​.​គរ ​

បុរស​ម្នាក់​ស្លាប់ ដោយសារ​ជំងឺ​ខ្យល់​.​គរ ​

ក្រុង​តាខ្មៅ ៖ កាល​វេលា​ម៉ោង​០៦ និង​២៤​នាទី​ព្រឹក​ថ្ងៃទី​២៥ សីហា ២០១៦ ស្ថិតនៅ​ត្រង់​ចំណុច​ក្នុង​ការដ្ឋាន​សំណង់​ខុន​ដូ ក្នុង​ភូមិ​តា​ក្តុល​ត្បូង សង្កាត់​តា​ក្តុល ក្រុង​តាខ្មៅ ខេត្ត​កណ្តាល មាន​ករណី​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ស្លាប់​ក្នុង​អង្រឹង ដែល​ហេតុការណ៍​នេះ បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ។​

ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​ជួប សុផាត អាយុ​៥៣​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ឆ្នាំង បច្ចុប្បន្ន ស្នាក់​នៅ​ការដ្ឋាន​សំណង់​ក្នុង​ភូមិ​ខាងលើ ។​

​បើ​តាម​ការបំភ្លឺ​ពី ឈ្មោះ​ចាប សំឡូត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ (​ត្រូវជា​កូនបង្កើត​សព​) បានឱ្យដឹងថា ជា​រៀងរាល់​ល្ងាច មុន​ពេល​ហូបបាយ ឪពុក (​ជនរងគ្រោះ​) តែងតែ​ទិញ​ស្រាថ្នាំ​យកមក​ហូប​កន្លះ​លីត្រ​ជាប្រចាំ ។ លុះ​នៅ​ល្ងាច​ថ្ងៃ​ទី​២៤ សីហា ជនរងគ្រោះ​បាន​ទិញ​ស្រា​ថ្នាំផឹក​ដូច​សព្វដង ដោយ​អង្គុយ​ផឹកស្រា​ជា​មួយ​ឈ្មោះ​មីង យ៉ាន ធ្វើការ​ជាមួយគ្នា ហើយ​និង​ស្នាក់នៅ​ក្នុង​ការដ្ឋាន​សំណង់​ជាមួយ​គ្នា​ទៀត ។​

​នៅពេល ផឹក​ស្រា​អស់ ជនរងគ្រោះ​ក៏​ចូល​ទៅ​ដេក​នៅក្នុង​អង្រឹង​ដូច​សព្វដង ។ លុះ​ព្រឹក​ឡើង​ថ្ងៃទី​២៥ សីហា ឈ្មោះ​មីង យ៉ាន​ដដែល​បាន​ទៅ​ដាស់​ជនរងគ្រោះ ស្រាប់តែ​ឃើញ​ជនរងគ្រោះ​បាន​ដេកស្លាប់​ក្នុង​អង្រឹង​បាត់ទៅហើយ ។ បន្ទាប់មក ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​សាកសព ។ ក្រោយ​ការពិនិត្យ​របស់​ជំនាញ​ថា ជនរងគ្រោះ​ពិតជា​ស្លាប់ ដោយសារ​ជំងឺ​ខ្យល់​.​គរ​៕
256c68f9-805a-4cc8-8cad-2ce80f3fcedd cbf27d12-0768-43fe-803a-906e776e0f55

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya