ខេត្តរតនគិរី៖ ស្ត្រីម្នាក់បានស្លាប់ដែលប្តីនិងម្តាយមិននៅផ្ទះដោយសារមានជំងឺសរសៃប្រសាទហើយក៏លេបថ្នាំសម្លាប់ខ្លួនឯងនៅស្រុកកូនមុំ។
ករណីស្ត្រីបានលេបថ្នាំសម្លាប់ខ្លួននេះបានកើតឡើងនៅវេលាម៉ោង១៨ ល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នៅចំណុចលើផ្ទះរបស់ខ្លួនស្ថិតនៅភូមិតាអងកាតែ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាស្ត្រីលេបថ្នាំសម្លាប់ខ្លួននោះមានឈ្មោះពៅ ធានី អាយុ៣៤ឆ្នាំជនជាតិខ្មែរ រស់នៅភូមិឃុំខាងលើបានលេបថ្នាំសម្លាប់ខ្លួនមូលហេតុដោយសារគាត់មានជំងឺសសៃប្រសាទជាយូរឆ្នាំណាស់មកហើយ។
ក្រោយពីលេបថ្នាំ១ម៉ោង៣០នាទីទើបប្តីរបស់គាត់ដឹងហើយក៏ដឹកយកទៅមន្ទីរពេទ្យតែអកុសលនៅវេលាម៉ោង១៨ជនរងគ្រោះបានដាច់ខ្យល់ស្លាប់តែម្តង។
បច្ចុប្បន្នសាកសពស្ត្រីសមត្ថកិច្ចបានប្រគល់ជូនអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
» ព័ត៌មានជាតិ » ស្ត្រីម្នាក់បានស្លាប់ដោយសារមានជំងឺសរសៃប្រសាទ លេបថ្នាំសម្លាប់ខ្លួនឯង