ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់​ចោរ​ឆក់​កាបូប​ជនបរទេស បាន​២​នាក់ ​

ប៉ូលិស​ចាប់​ចោរ​ឆក់​កាបូប​ជនបរទេស បាន​២​នាក់ ​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​ព្រះ​នរោត្តម កែង​ផ្លូវ​លេខ​១៥៤ ស​ង្ស​ង្កា​ត់​ផ្សារ​ដាល​ទី​២ ខណ្ឌដូនពេញ ។​
​មុខសញ្ញា​ចោរឆក់​កាបូប​ជនបរទេស​២​នាក់​ត្រូវបាន​កម្លាំង​នគរ​បា​ព្រហ្មទណ្ឌ​ខណ្ឌ​ដូនពេញ​សហការ​ជាមួយ​នគរបាល​កម្រិត​ស្រាល​ក្រុង​ចុះ​អន្ត​រគ​មន៍​ភ្លាមៗ​បន្ទាប់​ពី​ជនសង្ស័យ​បានធ្វើ​សកម្មភាព​ឆក់​កាបូប​ជនបរទេស​ប្រុស​ស្រី​២​នាក់​កំពុង​តែ​ជិះ​រឺ​ម៉ក​ម៉ូតូ​តែ​មិនបាន​សម្រេច​ដោយសារ​អ្នករ​ត់​រឺ​ម៉ក​ម៉ូតូ​បី​ស្រែក​ឆោឡោ​ផ្អើល​ដល់​សមត្ថកិច្ច​កំពុង​ល្បាត​នៅក្បែរ​នោះ​ដេញតាម​ចាប់​ជាប់​តែម្តង ។​
​ប្រភព​ព័ត៌មាន​ពី​សមត្ថិច្ចគ​របាល​ព្រហ្មទណ្ឌ​ខណ្ឌ​ដូនពេញ ឲ្យដឹងថា ជនរងគ្រោះ​អត់​ស្គាល់​អត្តសញ្ញាណ ជា​ជនជាតិ​បរទេស​ប្រុស​ស្រី​២​នាក់ ក្រោយ​កើតហេតុ​មិន​បាន​ដាក់​ពាក្យបណ្ដឹង​នោះ​ទេ ។ ចំណែកឯ​ជន​ស​ង្ស័​ទាំង​២​នាក់​នោះ​ទី​១-​ឈ្មោះ ដាំ ធា​រិទ្ធ ហៅ​ក្តឹប ភេទ​ប្រុស អាយុ​២៧​ឆ្នាំ និង​ទី​២-​ឈ្មោះ សម្បត្តិ ភក្តី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​ទាំង​ពីរ​នាក់​មាន​មុន​របរ​និង​ទីកន្លែង​មិន​ពិតប្រាកដ ជិះ​ម៉ូតូួ​១​គ្រឿង​ធ្វើ​កម្ម​ភាព​ម៉ាក់​ហុងដា​ស្កុប​ពីរ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BN-6665 ។​
​នៅ​មុនពេល​កើតហេតុ​ជនសង្ស័យ​ជិះ​ម៉ូតូ​១​គ្រឿង​មាន​គ្នា​២​នាក់ ដោយ​ឈ្មោះ ដាំ ធា​រិទ្ធ ជា​អ្នកបើក​ម៉ូតូ​លុះ​ជិះ​មកដល់​ចំណុច​ខាងលើ​ស្រាប់តែ​ជន​រងគ្រោះ​កំពុង​តែ​ជិះ​រ៉ឺម៉ក​ម៉ូតូ​ប្រុស​ម្នាក់​ស្រី​ម្នាក់ ដោយ​ស្រី្ត​រងគ្រោះ​មាន​ស្ពាយ​កាបូប​ឈប់​ស្តុប​ភ្លាម​នោះ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​រងគ្រោះ​តែ​ជនរងគ្រោះ​បាន​ទាញ​មកវិញ​និង​ស្រែក​ឆោឡោ​ផ្អើល​ដល់​សមត្ថកិច្ច​កំពុង​ល្បាត​នៅក្បែរ​នោះ​ដេញតាម​ចាប់​ជាប់​តែម្តង ។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​បញ្ចូនទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕
IMG_1293

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya