មណ្ឌលគិរី៖ អាជ្ញាធរខេត្តមណ្ឌលគិរីនៅតែមិនអាចទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់ឲ្យមានប្រសិទ្ឋភាព ខណៈប្រភពបានរាយការណ៍ថា សកម្មភាពប្រើរំសេវនឹងឧបករណ៍ខុសច្បាប់សម្រាប់ទាញយករ៉ែមាសពីក្នុងដី ត្រូវបានសហគមន៍សិប្បកររ៉ែមាសក្នុងឃុំចុងផ្លាស់ ប្រើប្រាស់ច្បាប់ដែលហួសសុពលភាព ជាលេសក្នុងការធ្វើសកម្មភាព ដើម្បីប្រយោជន៏បុគ្គលនិងបក្ខពួកមួយក្តាប់តូច។ ការជីកកកាយរុករករ៉ែយ៉ាងអនាធិបតេយ្យក្នុងឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្រូវបានផ្លាស់ប្ដូររូបភាពពី ការធ្វើអាជីវកម្មរ៉ែខុសច្បាប់ មកស្របច្បាប់វិញ បន្ទាប់ពីមានការចុះពិនិត្យដោះស្រាយ និងស្នើសុំឲ្យពលរដ្ឋដែលបានធ្វើអាជីវកម្មរ៉ែ អនាធិប្បតេយ្យទាំងអស់នោះចុះឈ្មោះចងក្រងជាសហគមន៍សិប្បកររ៉ែឲ្យបានត្រឹមត្រូវ ពីសំណាក់ឯកឧត្ដម ម៉េង សក្កិធារ៉ា រដ្ឋលេខា ធិការក្រសួងរ៉ែ និងថាមពលកាលពីពេលកន្លងទៅ ។ ហើយនៅរសៀលថ្ងៃទី២៣ មិថុនា ២០១៥ មន្ទីររ៉ែនិងថាមពលខេត្តមណ្ឌល គិរី បាននាំយកអជ្ញាប័ណ្ណស្រប់ច្បាប់ពីក្រសួងរ៉ែ និងថាមពល ជូនដល់សហគមន៍សិប្បករ៉ែចុងផ្លាស់ ដើម្បីឲ្យពួកគាត់អាចបន្តអាជីវ កម្មនេះទៅមុខទៀត ។ ប៉ុន្តែជាការកត់សម្គាល់ ក្រុមសហគមន៍សិប្បកររ៉ែមាសទាំងនោះមិនបានអនុវត្តន៏ទៅតាមលក្ខខណ្ឌដែលបានចែងក្នុងច្បាប់ស្តីពីការបង្កើតសហគមន៍សិប្បកររ៉ែឡើយ គឺពួកគាត់បានធ្វើសកម្មភាពផ្ទុយ ពីបទបញ្ញត្តិនានាដែលបានចែងក្នុងច្បាប់ ដែឡមានរណ្តៅមាសខ្លះបានជីកលុងរហូតជម្រៅដល់១០០ ទៅ២០០ម៉ែត្រក៏មាន។យោងតាមអាជ្ញាប័ណ្ណដែលក្រសួងបានចេញជូនម្ចាស់អាជីវកម្មរ៉ែទាំងអស់មិនត្រូវប្រើប្រាស់រំសេវផ្ទុះ ឬគ្រឿងចក្រក្នុងសិប្បកម្មរ៉ែរបស់ខ្លួន ដោយមិនមានការអនុញ្ញាតពីអាជ្ញា ធរមូលដ្ឋាន ឬសមត្ថកិច្ចជំនាញឡើយ និងត្រូវត្រួតពិនិត្យរណ្ដៅរ៉ែឲ្យបានត្រឹមត្រូវ ជៀសវាងការបង្កហានិភ័យផ្សេងៗ ។ ប័ណ្ណសិប្បកម្មធនធានរ៉ែខ្នាត់តូចដែលបានផ្ដល់ឲ្យនេះ គឺមិនតម្រូវឲ្យសា ងសង់ហេដ្ឋារចនាសម្ព័នបន្ថែមនិងត្រូវប្រើប្រាស់ឧបករណ៍សម្ភារៈសាមញ្ញដែលមាននៅក្នុងមូលដ្ឋាន ហើយសម្រាប់ការផ្ដល់អជ្ញាប័ណ្ណ នីមួយៗដល់អាជីវកររ៉ែនេះទៀតសោត កំណត់មិនឲ្យធ្វើលើសទំហំផ្ទៃដី១ហិកតា ជម្រៅមិនឲ្យលើសពី៥ម៉ែត្រសម្រាប់ប្រភេទអណ្ដូង រ៉ែបើក ចំពោះអណ្ដូងរ៉ែក្រោមដី ជម្រៅមិនឲ្យលើសពី២០ម៉ែត្រ និងជាលក្ខណៈគ្រួសារប្រើប្រាស់កម្លាំងពលកម្មក្នុងមូលដ្ឋាន ។ ប្រសិ នបើអាជីវកររ៉ែទាំងអស់ធ្វើផ្ទុយទៅនិងបែបបទ លក្ខខណ្ឌនៃការផ្ដល់អាជ្ញាប័ណ្ណសិប្បកម្មធនធានរ៉ែខ្នាតតូចនេះ និងត្រូវផ្តន្ទាទោសតា មច្បាប់ ។ ចំណែកប្រធានមន្ទីររ៉ែនឹងថាមពលខេត្តមណ្ឌលគិរី លោក សាន សារិទ្ធ បានបញ្ជាក់នៅថ្ងៃដែលបានប្រគល់អាជ្ញាប័ណ្ណរ៉ែមាសដល់សហគមន៍សិប្បកររ៉ែថា សុពលភាពនៃអាជ្ញាប័ណ្ឌធនធានរ៉ែនេះមានរយៈពេលមួយឆ្នាំ ហើយប្រសិនបើអាជីវកររ៉ែ មានបំណងចង់បន្តអាជីវកម្មទៀតនោះ ត្រូវធ្វើលិខិតស្នើសុំអាជ្ញាប័ណ្ណថ្មីឲ្យបានមុនការផុតកំណត់សុពលភាពអាជ្ញាប័ណ្ណចាស់ ។ ម្យ៉ាងទៀតនោះ សម្រាប់បរិមាណផលិតកម្មថ្មីរ៉ែសរុបប្រចាំឆ្នាំមិនឲ្យលើសពី បីពាន់តោន និងត្រូវផ្ដល់របាយការណ៍ទៀងទាត់ជូនអជ្ញា ធរមូលដ្ឋាន និងមន្ទីររ៉ែរៀងរាល់៣ខែម្ដង ។ សូមបញ្ជាក់ថា អាជ្ញាប័ណ្ណដែលបានផ្ដល់ឲ្យសហគមន៍សិប្បកររ៉ែចុងផ្លាស់នាពេលនោះ គឺមាន៣២អាជ្ញាប័ណ្ឌ លើផ្ទៃដី៤៣ ហិកតា ក្នុងឃុំចុងផ្លាស់ ស្រុកកែវសីមា ។ ប្រជាពលរដ្ឋបានទន្ទឹមរង់ចាំមើលថា តើអាជ្ញាធរខេត្តមណ្ឌលគិរី ជាពិសេសមន្ត្រីជំនាញនៃមន្ទីររ៉ែនឹងថាមពលខេត្ត អាចដោះស្រាយបញ្ហា ដែលសហគមន៍សិប្បកររ៉ែ បាននឹងកំពុងធ្វើសកម្មភាពផ្ទុយពីអាជ្ញាប័ណ្ណដែលប្រសួងដាក់ចេញបានដែរឬអត់?ឬមួយអស់លោកបានត្រូវដងត្រូវស្នែងគ្នារួចអស់ហើយក៏មិនដឹង?៕
» Breaking News, ព័ត៌មានជាតិ » អាជ្ញាធរខេត្តមណ្ឌលគិរីគ្មានសមត្ថភាពទប់ស្កាត់ អាជីវកម្មរ៉ែមាស