ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដោយសារ​ទំនាស់​ពាក្យសំដី​យក​កូនកាំបិត​ចាក់​ជនរងគ្រោះ​២​នាក់​

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដោយសារ​ទំនាស់​ពាក្យសំដី​យក​កូនកាំបិត​ចាក់​ជនរងគ្រោះ​២​នាក់​

(​ភ្នំពេញ​) ៖ ជនសង្ស័យ​ម្នាក់ ត្រូវបាន​កម្លាំង នគរបាល ប៉ុស្តិ៍​រដ្ឋបាល ទួល​សង្កែ បាន​ធ្វើ​ការឃាត់ខ្លួន បន្ទាប់ពី​ផឹកស្រា​ស្រវឹង ស្រឿងៗ មាន​ទំនាស់​ពាក្យសំដី បាន​យក​តូច​កាំបិត​ចិតបន្លែ និង​បន្ទះក្តា​វាយ​និង​ចាក់​ទៅលើ​ជនរងគ្រោះ ០២​នាក់​បណ្តាលអោយ​រងរ​បួស​ធ្ងន់​-​ស្រាល កាលពី​វេលា​ម៉ោង ៤​និង​០៥​នាទី​ល្ងាច ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១៦ ដែល​ស្ថិតនៅ​ត្រង់​ចំណុច​បន្ទប់​ជួល​លេខ​៩ ស្ថិត​នៅក្នុង​ផ្សារ សុភមង្គល ផ្លូវលំ ក្រុម​១៤ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ។​
​ជនសង្ស័យ​មាន​ឈ្មោះ នៅ កុសល ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ ជាង​ដែក ស្នាក់នៅ​ផ្ទះ​កើតហេតុ​ខាងលើ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​អំពិល ឃុំ​ព្រះស្តេច ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង ។ ចំណែក​ឯ​ជនរងគ្រោះ​ទី​១ មានឈ្មោះ អៀ​ច សុផាត ហៅ​ក្តាស អាយុ ២០​ឆ្នាំ មុខរបរ រត់​ម៉ូតូ​កង់​បី ស្នាក់នៅ​ផ្ទះ​កើតហេតុ​ខាងលើ មាន​ស្រុកកំណើត​នៅ​ភូមិ​ថ្ម​ល ឃុំ​ចេក ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង បាន​រងរបួស​បែកក្បាល និង​ជនរងគ្រោះ​ទី​២ មានឈ្មោះ ភ​ក្ត្រ័ អាយុ ២៣​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប ស្នាក់នៅ​ផ្ទះ​កើតហេតុ​ខាងលើ បាន​រងរបួស​ធ្ងន់​ធរ បច្ចុប្បន្ន​កំពុងតែ​ស្នាក់នៅ​មន្ទីរពេទ្យ កាល់ម៉ែ​ត្រ ។​
​បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ ជនសង្ស័យ​បាន​នាំ​មិត្ត​ភ​ក្ត្រ័ ០៥​នាក់ ដោយ​នៅ​ក្នុង​នោះ​មាន​ស្រី ០២​នាក់ និង​ប្រុស ០៤​នាក់ បាន​មក​ផឹកស៊ី​នៅក្នុង​បន្ទប់​ជួល​ខាងលើ ។ ចំណែក​ឯ​ជនរងគ្រោះ​បាន​អង្គុយ​ផឹកស៊ី​ជាមួយ​មិត្ត​ភក្ត្រ័​មាន​គ្នា ០៥​នាក់ នៅក្បែរ​បន្ទប់​ជាប់​គ្នា លុះ​ផឹកស៊ី​ចប់ ក៏​បាន​បែប​គ្នា​ទៅ​ផ្ទះ​រៀងៗ​ខ្លួន ដោយ​នៅ​សល់​ជនរងគ្រោះ ០២​នាក់​នៅ​កន្លែង​ផឹកស៊ី ភ្លាមៗ​នោះ ខាង​ជនសង្ស័យ​បាន​ស្រែក​សួររក​ម្ចាស់​ម៉ូតូ​កង់​បី​ដែល​បាន​ចត​ទុក្ខ​នៅមុខ​បន្ទប់​ពួកគេ​អង្គុយ​ផឹក​នោះ រួច​មក​ជនរងគ្រោះ​ដែល​ជា​ម្ចាស់​ម៉ូតូ​កង់​បី​នោះ បាន​ចេញ​មក​ប្រាប់ថា នោះ​ជា​ម៉ូតូ​កង់​បី​របស់​ខ្ញុំ សុំទោស​បង បនិ្តចទៀត​ខ្ញុំ​យក​ចេញ​ហើយ ។ ក្រោយមក ជនរងគ្រោះ​បាន​ដើរ​ទៅ​យក​ម៉ូតូ​កង់​បី ចេញ​ពី​មុខ​បន្ទប់​ខាងលើ ខណៈពេល​ដែល​ជនរងគ្រោះ​ដើរ​ដល់​មុខ​បន្ទប់ ស្រាប់តែ​ខាង​ក្រុម​ជនសង្ស័យ​បាន​យក​ចាន​គំ​ប​មក​លើ​ជនរងគ្រោះ​ទាំង ០២​នាក់ ថែម​ទាំង​ជេរប្រមាត​ទៅ​ជនរងគ្រោះ បណ្តាល​អោយ​ទាក់​ពាក្យសំដី​គ្នា​ទៅវិញទៅមក ភ្លាមៗ​នោះ ខាង​ក្រុម​ជនដៃដល់​បាន​យក​កាំបិត​ចិតបន្លែ​មក​ចាក់​ទៅលើ​ជនរងគ្រោះ​ម្នាក់​បណ្តាល​ឲ្យ​លិច​ចង្កេះ​ខាងឆ្វេង​រងរបួស​ធ្ងន់ និង​ម្នាក់​ទៀត​ត្រូវបាន​យកក្តា​ប្រវែង ៨​តឹង​បាន​វាយ​បណ្តាលឲ្យ​រងរបួស​បែក​ក្បាល ។ ក្រោយពី​កើតហេតុ ជនរងគ្រោះ​ម្នាក់​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ កាល់ម៉ែ​ត្រ ចំណែក​ឯ​ម្នាក់​ទៀត​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន ៕
​ក្រោយពី​កើតហេតុ ក្រុមគ្រួសារ​ជនរងគ្រោះ​ទាំង ០២​នាក់​បាន​មក​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទួល​សង្កែ ដើម្បី​អោយ​សមត្ថកិច្ច​អន្តរាគមន៍ និង​ឃាត់ខ្លួន​ជនសង្ស័យ​យក​មក​សាកសួរ​នៅ​ប៉ុស្តិ៍ ។​
​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ បញ្ជូន​ខ្លួន​ទៅ​ឃុំ​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សីកែវ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាម​និតីវិធី​ច្បាប់ ៕
14067691_545405808985607_6461046939647161503_n 14095948_545405822318939_8074369250149300835_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya