ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||   

» ព័ត៌មានជាតិ » បាត់​កូនស្រី​អាយុ​១៤​ឆ្នាំ ពី​ផ្ទះ​៤​ថ្ងៃ ស្រាប់តែ​មក​រក​ឃើញ​កំពុង​ដេក​ជាមួយ​ប្រុស​ស្នេហ៍​នៅក្នុង​ផ្ទះសំណាក់ ចាប់​ញាត់​ឡាន ផ្អើល​ថា ចាប់ជំរិត​ ​

បាត់​កូនស្រី​អាយុ​១៤​ឆ្នាំ ពី​ផ្ទះ​៤​ថ្ងៃ ស្រាប់តែ​មក​រក​ឃើញ​កំពុង​ដេក​ជាមួយ​ប្រុស​ស្នេហ៍​នៅក្នុង​ផ្ទះសំណាក់ ចាប់​ញាត់​ឡាន ផ្អើល​ថា ចាប់ជំរិត​ ​

រាជធានី​ភ្នំពេញ ៖ ក្មេងស្រី​ម្នាក់​អាយុ​១៤​ឆ្នាំ ត្រូវ​ឪពុក​ម្តាយ​របស់​នាង តាម​រក​ឃើញ​កំពុង​ដេក​ជាមួយ​ប្រុស​ស្នេហ៍ វ័យ​១៧​ឆ្នាំ ក្នុងផ្ទះ​សំណាក់​ក្រោយពី​នាង​រត់​ចេញពី​ផ្ទះ​អស់​៤​ថ្ងៃ​។ មុន​ដំបូង​ពេល​មាន​ហេតុការណ៍​ចាប់​កូនស្រី​ញាត់​រថយន្ត​នោះ គេ​ស្មានថា មានការ​ចាប់ជំរិត តែ​តាម​ការពិត ចាប់​កូនស្រី​នាំ​ទៅ​ផ្ទះ​វិញ​សោះ​។ វេលា​ម៉ោង​៩​និង​៣០​នាទី​ថ្ងៃ​ទី ២៤ ខែ​សីហា ឆ្នាំ ២០១៦ នៅ​ចំនុច ផ្សារ​ទួល​ពង្រ សង្កាត់​ចោម ខណ្ឌ ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​
​លោក​វរសេនីយ៍ យឹម សារ៉ាន់​អធិការនគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ប្រាប់ថា ក្រោយ ទទួលបាន​ព័ត៌មាន​ថា​មាន​ការណីចាប់​មនុស្សដាក់​ចូល​រថយន្ត លោក​បាន​បញ្ជា​អោយ​កម្លាំង​របស់លោក ចេញ​ស្កាត់​គ្រប់​ច្រកល្ហក់ តែ​ក្រោយ​ការសួរនាំ​ទើប​ដឹងថា ករណី​នេះ​មិនមែន​ជា​ករណី​ចាប់ជំរិត​អី​ទេ គ្រាន់ តែ​ឪពុក​ម្តាយ​មក​នាំ​កូន​ទៅផ្ទះ​វិញ​ប៉ុណ្ណោះ​។​
​ស្ត្រី​ជា​ម្តាយ​បាន​រៀបរាប់ថា គាត់​បាន​បាត់​កូនស្រី​កូនស្រី​ឈ្មោះ គោក ចិន្តា អាយុ​១៤ មុខរបរ​ជា​សិស្ស បាន​បាត់​ចេញពីផ្ទះ​៤ ទៅ​៥​ថ្ងៃ​ហើយ និង​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​អធិការ​ខណ្ឌ​ដង្កោ ហើយ បាន​បន្ត​តាម​រក​គ្រប់កន្លែង លុះ​មកដល់​វេលា​ខាងលើ​ក៍​បាន​ឃើញ​កូនស្រី​កំពុង​នៅ​ជាមួយ​យុវជន​ម្នាក់ មាន ឈ្មោះ ជា ភក្តី អាយុ ១៧​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ ភូមិ​កោះ​ពាម​រាំង ឃុំ​កោះ​ចេក ស្រុក​ពាម​ជរ ខេត្តព្រៃវែង​នៅ​ចំណុច​ខាងលើ ក៍​ចាប់​ដាក់​រថយន្ត​ក្នុង​បំណង​ទៅ​អធិការ​ខណ្ឌ​ដង្កោ​ដើម្បី​ដក​ពាក្យបណ្តឹង​វិញ​។ ដោយឡែក​យុវជន​ជា​សង្សា​នោះ ត្រូវ​នគរបាល​ចាប់វាយ​ខ្នោះ​ផងដែរ យក​ទៅ​សួរនាំ​៕
14051751_545269705665884_72571479212705389_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya