(ភ្នំពេញ)៖ ចោរកាច់កម៉ូតូម្នាក់បានសម្រេច តែរត់មិនរួចត្រូវប្រជាពលរដ្ឋឡោមព័ទ្ធចាប់បានពន្លះយ៉ាងចាស់ដៃ ទើបប្រគល់ឲ្យសមត្ថកិច្ចនៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ នៅត្រង់ចំណុចខាងក្រោយវត្តព្រៃស្ពឺស្រែជម្រៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ មន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅ បានឲ្យដឹងថា ជនសង្ស័យខាងលើនេះ ឈ្មោះ ផាត់ តារីអាយុ៣០ឆ្នាំហៅសៀង សាវុធ ស្នាក់នៅភូមិអូឌឹម សង្កាត់ចោមចៅមានស្រុកកំណើតស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើសកម្មភាពកាច់សោរម៉ូតូC១២៥ សេរីឆ្នាំ២០១៣ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BW-5351។ បច្ចុបន្នជនសង្ស័យខាងលើសមត្ថកិច្ចកំពុងបញ្ជូនទៅសួរនាំបន្តនៅប៉ុស្តិ៍នគរបាល រដ្ឋបាលចោមចៅតាមនិតីវិធីច្បាប់៕
» ព័ត៌មានជាតិ » ចោរកាច់កម៉ូតូម្នាក់ ត្រូវប្រជាពលរដ្ឋឡោមព័ទ្ធចាប់បាន ពន្លះយ៉ាងចាស់ដៃ