ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់ខ្លួន​ម្ចាស់​ហាង «​រ​តន​:​រចនា​ម៉ូដ​» វាយ​តា​ម៉ូតូ​កង់​បី បាក់ដៃ

ប៉ូលិស​ចាប់ខ្លួន​ម្ចាស់​ហាង «​រ​តន​:​រចនា​ម៉ូដ​» វាយ​តា​ម៉ូតូ​កង់​បី បាក់ដៃ

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៦​នេះ​ថា ជនដៃដល់​ជា​ម្ចាស់​ហាង «​រ​តន​:​រចនា​ម៉ូដ​» ដែល​បាន​ប្រើ​ហិង្សា​វាយ​ទៅលើ​តា​រត់​ម៉ូតូ​កង់​រហូត​បាក់​ដៃ​នោះ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​របស់ខ្លួន ចាប់ខ្លួន​បាន​ហើយ នៅ​រសៀល​ថ្ងៃ​ម្សិលមិញ​។​
​ជនល្មើស​មាន​ឈ្មោះ ពៅ រតនៈ ហៅ​ប្រុស អាយុ​៣៦​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៦៣៨F ផ្លូវ​២៧១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។ បើ​តាម​លោក តី វិសាល នៅ​ចំពោះមុខ​សមត្ថកិច្ច ជននេះ​បាន​សារភាព​ហើយ​ថា ខ្លួន​ពិតជា​បាន​វាយ​ជនរងគ្រោះ​រហូត​បាក់ដៃ​មែន ក្រោយ​ឈ្លោះ​គ្នា​រឿង​ចត​ម៉ូតូ​កង់​បី​មុខ​ហាង​។​
​បុរស​វ័យ​ចំណាស់​រត់​កង់​បី​ម្នាក់ ត្រូវបាន​ម្ចាស់​ផ្ទះ​រតនះ​រចនា​ម៉ូត វាយ​បាក់ដៃ​ឆ្វេង ដោយ​គ្រាន់តែ​ឈប់​មុខ​ផ្ទះ​បន្តិច​ដើម្បី​រងចាំ​ម៉ូយ​បន្តិច​ដែល​ហេតុ​ការណ៌​នេះ បាន​កើតឡើង​នៅមុខ​ផ្ទះ​ជនបង្ក ស្ថិតនៅ​តាម​ផ្លូវ​លេខ​២៧១ ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន នា​ម៉ោង​១០​និង​៥០​នាទី​យប់​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០១៦ ។​
​មុន​កើតហេតុ គាត់​បាន​ឈប់​មុខ​ផ្ទះ​ខាងលើ ដើម្បី​រងចាំ​ឌុប​ម៉ូយ លុះ​ឈប់​បាន​បន្តិច​ក៏​មាន​បុរស​ម្នាក់ បើកឡាន​មួយគ្រឿង​មិន​ស្គាល់​ម៉ាក មក​ដល់​ហើយ​បាន​ប្រាប់​ឲ្យ​គាត់​យក​កង់​បី​ចេញ​ពី​មុខ​ផ្ទះ​ភ្លាមៗ គាត់​រៀបនឹង​បណ្តើ​រកង់​បី​ចេញ​ហើយ តែ​បណ្តើរ​មិនទាន់​ផង​ក៏​បុរស​ជា​ម្ចាស់ផ្ទះ​រូបនោះ បាន​បើកទ្វារ​ផ្ទះ​រួច​យក​ឈើ​ជ្រុង​វាយ​គាត់ បណ្តាលឲ្យ​បាក់​ដៃ​ឆ្វេង​តែម្តង ។​
​ក្រោយ​ពី​វាយ​បុរស​ចំណាស់​ជា​អ្នក​រត់​កង់​បី​បណ្តាលឲ្យ​បាក់​ដៃរួច បុរស​ជា​ម្ចាស់ផ្ទះ​បាន​បើកឡាន​ចេញ ទៅ​បាត់​ដោយ​ទុក​ឲ្យ​ម្ចាស់​កង់​បី ដេក​ដួល​នឹង​ឈឺចាប់​ជា​ខ្លាំង​ឃើញ​ដូច្នេះ អ្នក​ដែល​រស់នៅ​ក្បែ​នោះ​អាណិត​បាន​ហៅ​ឡានពេទ្យ មក​ដឹកយក​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បាត់ទៅ​។​
​ក្រោយ​ទទួល​ព័ត៌មាន​នេះ នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​២៤ ខែ​សីហា ឆ្នាំ​២០១៦​នេះ បាន​ចេញ​បញ្ជា​ផ្ទាល់​ឲ្យ​សមត្ថកិច្ច​ជំនាញ ធ្វើការ​ស្រាវជ្រាវ​ករណី ម្ចាស់​ហាង «​រតន​រចនា​ម៉ូត​» ដែល​បាន​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់ ដែល​អ្នក​រត់​ម៉ូតូ​កង់ បណ្ដាលឲ្យ​បាក់ដៃ ដោយ​គ្រាន់តែ​ឈប់​មុខ​ហាង​បន្តិច​សោះ ឲ្យ​ខានតែបាន ហើយ​មិន​អាច​អនុគ្រោះ​ឲ្យបាន​ឡើយ​។ ប្រតិបត្តិការ​ស្រាវជ្រាវ​នេះ ត្រូវបាន​ដឹកនាំ​ផ្ទាល់​ដោយ​លោក សុង លី ស្នងការរង ទទួល​ផែន​ព្រហ្មទណ្ឌ ហើយ​នៅពេលនេះ​កម្លាំង​នគរបាល​ចាប់ខ្លួន​បាន​ហើយ​៕
fn-2016-08-24-10-45-15-0 - Copy fn-2016-08-25-07-34-19-0 - Copy

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya