ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||   

» ព័ត៌មានជាតិ » សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ធ្វើដំណើរ​ចេញពី​ខេត្ត​កំពង់ចាម​ឆ្ពោះ​មក​កាន់​ខេត្ត​ព្រះវិហារ​ ​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ធ្វើដំណើរ​ចេញពី​ខេត្ត​កំពង់ចាម​ឆ្ពោះ​មក​កាន់​ខេត្ត​ព្រះវិហារ​ ​

ខេត្ត​កំពង់ចាម​៖ សម្តេច​តេជោ ហ៊ុន សែន​កំពុងធ្វើដំណើរ​ចេញពី​ខេត្ត​កំពង់ចាម​ឆ្ពោះ​មក​កាន់​ខេត្ត​ព្រះវិហារ ដែល​បាន​អញ្ជើញ​ចេញដំណើរ​តាំងពី​ម៉ោង​៥:០០​ព្រឹក​ដើម្បី​ចុះ​មក​ពិនិត្យ​សមិទ្ឋផល​ជាតិ និង​ជួប​សួរ​សុខទុក្ខ​មន្ត្រីរាជកា​រ កូន ក្មួយ​សិស្សានុសិស្ស ព្រមទាំង​ពិនិត្យ​និង​ដោះស្រាយ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដល់​ប្រជាពលរដ្ឋ​។​
​សម្តេច​មានប្រសាសន៍ថា ជាថ្មី​ម្តងទៀត​ខ្ញុំ​សូម​អភ័យទោស ដែល​មិន​បាន​ចុះសួរសុខទុក្ខ​ប​ប្អូន​អាជីវករ​ខេត្ត​កំពង់ចាម​។ ខ្ញុំ​នឹង​វិល​មក​ជួប​បងប្អូន​នៅ​ពេល​ឆាប់ៗ​នេះ​។​
​សម្តេច​មានប្រសាសន៍​លើកឡើង​ផងដែរ​ថា សន្តិភាព​ដែល​យើង​រក​បាន​តាមរយៈ​នយោបាយ ឈ្នះ ឈ្នះ អនុញ្ញាត្តិ​ឱ្យ​ប្រជាជន​រាប់​ទាំង​រូប​ខ្ញុំ​អាច​ធ្វើដំណើរ​បាន​ទាំង​យប់​ដោយ​គ្មាន​ការភ័យខ្លាច​ដូច​ពេល​ប្រទេស​មាន​សង្គ្រាម​នោះ​ឡើយ​។​
​ដោយ​សម្តេច​បន្តថា ខ្ញុំ​ពិតជា​មាន​ការរីករាយ​ដោយ​បាន​ពិនិត្យឃើញ​សកម្មភាព ប្រជាជន​នៅ​ក្បែរ​ភ្លឺ​តាម​ដងផ្លូវ​ដែល​ខ្ញុំ​ឆ្លងកាត់​រាប់ទាំង​ចំការកៅស៊ូ​នៃ​ស្រុក​ចំការលើ​ផង​។ ខ្ញុំ​សង្ឃឹម​ថា​ជនរួមជាតិ​នឹង​រួមជាមួយ​ខ្ញុំ​ដើម្បី​ការពារ​សន្តិភាព​សំរាប់់​បន្ត​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​ជា​បន្ត​ទៀត​៕

image-1138

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya