ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ​ម្នាក់ លួច​ហែង​គុក​រត់ចេញ ក្រោយមក​ទៅ​លួច​កាបូប​គេ ត្រូវ​សមត្ថកិច្ច​ចាប់​បាន​វិញ​

ជនសង្ស័យ​ម្នាក់ លួច​ហែង​គុក​រត់ចេញ ក្រោយមក​ទៅ​លួច​កាបូប​គេ ត្រូវ​សមត្ថកិច្ច​ចាប់​បាន​វិញ​

(​ព្រះសីហនុ​)៖ ជនសង្ស័យ​ម្នាក់​ដែល​បាន​លួច​រត់គេច​ពី​គុក កាលពីពេល​កន្លង​ទៅ ហើយ​បាន​ធ្វើ​សកម្មភាព​លួច​កាបូប​លុយ ដោយ​យក​ប្រាក់​បាន​២០០០​ដុល្លារ តែ​ត្រូវបាន​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​ក្រុងព្រះសីហនុ ចាប់​ក្របួច​បាន​។ ប្រតិបត្តិ​ការចាប់ខ្លួន​នេះ ត្រូវបាន​ធ្វើឡើង​នៅ​យប់​រំលង​អាធ្រា​ត្រ​ឈានចូល ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​ក្រុម​៩ ភូមិ​២ សង្កាត់​៣ ។​
​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ បានឲ្យដឹងថា ជនសង្ស័យ​ដែល​ចាប់ខ្លួន​បាន​នេះ ឈ្មោះ លី ឌាំ​ង អាយុ​១៧​ឆ្នាំ ជា​មុខសញ្ញា​ចាស់​ទើបតែ​រត់ចេញ​ពី​គុក ហើយ​បាន​ចូល​ទៅ​រៀន​ជួសជុល​រថយន្ដ​នៅក្បែរ​ផ្ទះ​ជនរងគ្រោះ​។ លោកស្នងការ បាន​បន្ដថា នៅ​ថ្ងៃកើតហេតុ​ជនរងគ្រោះ ឈ្មោះ ហុក នន អាយុ​៧៩​ឆ្នាំ បាន​ដេក​លើ​គ្រែ​ក្រោយ​ផ្ទះ ទុក​កាបូប​លុយ​ក្នុង​ខោ ដោះ​ទុក​លើ​គ្រែ​ក្បែរ​ខ្លួន​ដែល​លុយ ២០០០​ដុល្លារ ក្រោយមក​ក៏​ត្រូវបាន​ជនសង្ស័យ​លួច​យក​ទៅ​បាន​បាត់​។ លោក​ឧត្តមសេនីយ៍ទោ បានបញ្ជាក់​ថា ក្រោយពី​ឃាត់ខ្លួន កម្លាំង​ជំនាញ​ដកហូត​បាន​លុយ​១២៣០​ដុល្លារ ទូរស័ព្ទ​Iphone6 មួយគ្រឿង តំលៃ​៤៥៥​ដុល្លារ (​ផល​ចោរកម្ម​)​។​
​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​កម្លាំង​នគរបាល​ក្រុងព្រះសីហនុ កសាង​សំណុំរឿង ដើម្បី​បញ្ជូលទៅ​ចាត់ការ​តាម​នីតិវិធី​៕

14022149_1688996878092898_6484330682935439142_n 14079946_1688996854759567_1372020498486277518_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya