ភ្នំពេញ៖ កាលវេលាម៉ោង៣រសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចបន្ទប់ជួលនិងសិប្បកម្មតាមផ្លូវ១០៣ ក្រុម២៥ ស្ថិតនៅភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
កម្លាំងប្រតិបត្តិការចុះចាប់ជនជាតិវៀតណាមរស់នៅនិងធ្វើការងារខុសច្បាប់នៅតាមបន្ទប់ជួលនិងសិប្បកម្មធ្វើតុទូបានរកឃើញជនជាតិវៀតណាមចំនួន៤នាក់ក្នុងនោះប្រុសទាំងអស់ដែលសង្ងំនៅតាមសិប្បកម្មនិងបន្ទប់ជួល ហើយយកទៅសាកសួរនាំនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បើមិនមានឯកសារគ្រប់គ្រាន់នឹងបញ្ជូលទៅប្រទេសដើមវិញ ហើយបើមានលិខិតឆ្លងដែនតែអត់សៀវភៅការងារនិងធ្វើការផាកពិន័យ ។
លោកប្រធានអគ្គនាយដ្ឋានបន្តទៀតថា ការចុះឃាត់ជនជាតិវៀតណាមនេះដោយមានការសម្រសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងសហការជាមួយអាជ្ញាធរមូលដ្ឋានសង្កាត់ផ្សារដើមថ្កូវផងដែរ ក្នុងការចុះប្រតិបត្តិការមានមេឃភ្លៀងខ្លាំងបន្តិចតែនៅតែបន្តធ្វើការទាល់តែចប់ ៕
» ព័ត៌មានជាតិ » ប៉ូលិសបន្តចុះត្រួតពិនិត្យការរស់នៅខុសច្បាប់ ជនជាតិវៀតណាម សង្កាត់ផ្សារដើមថ្កូវ