ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ប្រជាពលរដ្ឋ​ជាង​៤០​គ្រួសារ ទិញ​ដី​ប៉ះ​ចំ​ម្ចាស់​ក្លែងក្លាយ

ប្រជាពលរដ្ឋ​ជាង​៤០​គ្រួសារ ទិញ​ដី​ប៉ះ​ចំ​ម្ចាស់​ក្លែងក្លាយ

(​កំពង់ឆ្នាំង​)៖ ប្រជាពលរដ្ឋ​ជាង​៤០​គ្រួសារ កំពុង​រងគ្រោះ​ក្នុងករណី​ទិញ​ដីឡូត៍​ប៉ះចំ​ម្ចាស់​ដី​ក្លែងក្លាយ ដែល​ពួកគាត់​ក្នុង​ម្នាក់ៗ បាន​ចំណាយលុយ​អស់រលីង​ពី​ខ្លួន ដោយ​អ្នកខ្លះ​អស់​១២០០០​ដុល្លារ និង​អ្នកខ្លះ​ទៀត​អស់​ជាង​៣​ម៉ឺន​ដុល្លារ ដើម្បី​ទិញ​ដី​ដែល​មានឈ្មោះ អៀ​គុយ​ម៉ុង (​ហៅ​ក្ដាន់​) ពុះ​ដាក់​លក់​មាន​ទីតាំង​ស្ថិត​នៅ​ចំណុច​ចុង​កោះ ភូមិ​ទី​៧ សង្កាត់​ខ្សាម ក្រុង​-​ខេត្ត​កំពង់ឆ្នាំង​។​
​ពួកគាត់​អ្នកខ្លះ​បាន​លក់​ទ្រព្យសម្បត្តិ ដែល​សន្សំ​ជិត​ពាក់កណ្ដាល​ជីវិត និង​អ្នកខ្លះ​ទៀត​ខ្ចី​លុយ​ចងកា ពី​ធនាគារ​ទៅ​ទិញ​ដីឡូត៍ នៅ​ចំណុច​ខាងលើ ក្បាលដី​៥​ម៉ែត្រ​គុណ​២៧​ម៉ែត្រ តម្លៃ​៥២០០​ដុល្លារ​ដោយ​មាន​អាជ្ញាធរ ភូមិ​-​សង្កាត់​ដឹងឮ និង​ទទួលស្គាល់​ត្រឹមត្រូវ​។ ប៉ុន្តែ​រយៈពេល​២​ថ្ងៃ​កន្លងមកនេះ ប្រជាពលរដ្ឋ​មាន​ការរំជើបរំជួល​ដោយ​ព្រួយ​បារ​ម្មយ៉ាង​ខ្លាំង ខណៈ​ម្ចាស់​ដី​ពិត​បាន​ហ៊ុ​ព័ទ្ធ​របង​ដី​ឡូត៍​ទាំង​នោះ​ទៅ​វិញ​។​លោក ជៀម ហៃ និង​លោក ជៀម ហាន ជា​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ដើម​បាន​អះអាង​ថា ផ្ទៃដី​សរុប​មាន​៥​ហិកតា​៧០​អា ស្មើ​១០​ម្ចាស់ បាន​លក់​ឲ្យឈ្មោះ លី ផេង មិនមែន​លក់​ឲ្យឈ្មោះ​អៀ គុយ​ម៉ុង​(​ហៅ​ក្តាន់​)​នោះទេ ពោល​គឺ​ឈ្មោះ អៀ គុយ​ម៉ុង គ្រាន់តែ​ជា​តំណាង​ឲ្យឈ្មោះ លី ផេង តែប៉ុណ្ណោះ​។ លោក ជៀម ហៃ បាន​បន្តថា ពួកគាត់​បាន​ទទួល​លុយ​កក់​ពី​ឈ្មោះ លី ផេង លើក​ទី​១ និង​លើក​ទី​២ ដោយឡែក​លើក​ទី​៣ ឈ្មោះ អៀ គុយ​ម៉ុង​ក្នុងនាម​ជា​តំណាង​ឲ្យឈ្មោះ លី ផេង ដោយ​មាន​ឯកសារ​ដឹង​ឭ​ពី​អាជ្ញាធរ​ភូមិ​-​សង្កាត់​ត្រឹមត្រូវ​ទៀតផង​។ លោក ជៀម ហៃ បាន​បដិសេធ​លើ​ឯកសារ​មួយ​ច្បាប់ បន្ទាប់ពី​បាន​ដឹងថា ឈ្មោះ អៀ គុយ​ម៉ុង រំលោភ​លើ​សេចក្ដីទុកចិត្ត និង​ពុះ​ដី​ជា​ឡូត៍ៗ លក់​ដោយ​មិន​ប្រាប់​ម្ចាស់​ដី គឺ​ឈ្មោះ លី ផេង​។ តំណាង​លោក លី ផេង អះអាងថា គាត់​បាន​ឲ្យ​លុយ​ទៅ​ឈ្មោះ សាយ សូ យក​ទៅ​កក់​ថ្លៃ​ដី ហើយ​សាយ សូ បាន​ឲ្យ​បន្ត​ឈ្មោះ អៀ គុយ​ម៉ុង​យកប្រាក់​កក់​លើក​ទី​៣​ក្នុងនាម​តំណាង​ប៉ុណ្ណោះ​។​
​ពាក់ព័ន្ធ​ករណី​នេះ​ភ្នាក់ងារ​ព័ត៌មាន​មិនទាន់​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បាន​នៅឡើយ​ទេ ពី​លោក អៀ គុយ​ម៉ុង នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៦​នេះ​។ ដោយឡែក លោក សាយ សូ បាន​ប្រាប់ថា នេះ​ជា​ដី​របស់​គាត់​លក់​បន្ត​ឲ្យឈ្មោះ អៀ គុយ​ម៉ុង ប៉ុន្តែ​មិន​បាន​បង្ហាញ​ឯកសារ​អ្វី​នោះទេ​។​រឿងរ៉ាវ​ខាងលើនេះ ប្រជាពលរដ្ឋ​ដែល​អះអាង​ថា ជា​ជនរងគ្រោះ​សូម​អំពាវនាវ​ដល់​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង ស្វែងរក​អ្នក​លក់​ដី​គឺ​ឈ្មោះ អៀ គុយ​ម៉ុង ហៅ​ក្ដាន់ មក​ដោះស្រាយ និង​សង​លុយ​ឲ្យ​ពួកគាត់​វិញ​៕
fn-2016-08-24-15-51-59-1 fn-2016-08-24-15-51-59-2 fn-2016-08-24-15-52-18-3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya