ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ហៅ​ម៉ូតូឌុប​ជិះ​ដល់​កន្លែង​ស្ងាត់ កាប់​ក្បាល​២​ពូថៅ ​

បុរស​ម្នាក់​ហៅ​ម៉ូតូឌុប​ជិះ​ដល់​កន្លែង​ស្ងាត់ កាប់​ក្បាល​២​ពូថៅ ​

កណ្ដាល ៖ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៣៥​នាទី​ព្រឹក ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ចម្ការ​ស្វាយ​មួយ​កន្លែង​ក្នុង​ភូមិប​ត្តា​ជី សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ។​
​ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ ឈាន ឆុន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ យិន ហ៊​ន់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ។​
​មុនពេល​កើតហេតុ នៅវេលា​ម៉ោង​៧ និង​២០​នាទី​ព្រឹក ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១៦ ជនសង្ស័យ​បាន​ឲ្យ​ជនរងគ្រោះ​ឌុប​ពីមុខ​វត្ត​ព្រែក​ហូរ​ទៅកាន់​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ក្នុងតម្លៃ​៣​ពាន់​រៀល ពេល​ទៅដល់​គោលដៅ​ជនសង្ស័យ​មិន​ចុះ​ទេ ដោយ​ឲ្យ​បន្តទៅ​ស្ពានដែក​ជាប់​ព្រំប្រទល់​ព្រែក​ហួរ រួច​ឲ្យ​បន្ត​ឌុប​តាមផ្លូវ​៦០​ម៉ែត្រ​ទៅ​ចម្ការ​ស្វាយ​របស់​គាត់​ទៀត លុះ​ដល់​ចម្ការ​ស្វាយ​ហើយ​ជនសង្ស័យ​ក៏​សួរ​ជនរងគ្រោះ​ម្តងទៀត​ថា​យក​ថ្លៃ ប៉ុន្មាន​? ពេលនោះ​ជនរងគ្រោះ​ប្រាប់ថា​៣​ពាន់​រៀល ភ្លាមៗ​នោះ​ជនសង្ស័យ​បាន​លូកដៃ​ទៅ​ក្នុង​អាវ​ទាញ​ពូថៅ​មក​កាប់​ពីក្រោយ​ចំ ក្បាល​២​ពូថៅ​បណ្ដាលឲ្យ​រយះ​ហូរ​ឈាម​ជោគក្បាល ។​
​ប្រភព​បន្តទៀតថា ពេលនោះ​ជនរងគ្រោះ​ភ័យ​ណាស់​ក៏​រត់​ចោល​ម៉ូតូ​ស្រែក​ឲ្យជួយ តែ​គ្មាន​អ្នកណា​ជួយ​ឡើយ ជនរងគ្រោះ​ក៏​ត្រឡប់​មក​កន្លែងកើតហេតុ​វិញ ហើយ​យក​មែក​ស្វាយ​វាយ​ដៃ​ជនសង្ស័យ​បណ្ដាល​ឲ្យ​ជ្រុះ​ពូថៅ ហើយ​រើស​យក​រត់ឡើង​ជិះ​ម៉ូតូ​មក​ប្តឹង​សមត្ថកិច្ច​តែម្តង ។​
​សមត្ថកិច្ច​ក្រុង​តាខ្មៅ​បញ្ជាក់ថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ភ្លាម កម្លាំង​អន្តរាគមន៍​ក៏​បាន​ចុះ​ទៅ​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​នៅ​កន្លែង កើតហេតុ​បាន​ភ្លាម​ផងដែរ ។​
​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​និយាយ​គ្មាន​ដឹង​ខុស​ត្រូវ​ឡើយ (​មាន​សតិ​មិន​ប្រក្រតី​) ដោយ​ឆ្លើយថា ជន​រង​បានជា​គាត់​កាប់​ជនរងគ្រោះ ព្រោះ​តែ​ជនរងគ្រោះ​បានសម្លាប់​ឪពុកម្តាយ​គាត់​កាលពី​៣០​ឆ្នាំមុន ដែល​តាម​ការពិត​ឪពុក​ម្តាយ​គាត់​នៅ​រស់​នៅ​ឡើយ​នៅ​ភុមិ​ព្រែក​ហូរ​កើត ។​
​ក្រុម​គ្រួសារ​ជនសង្ស័យ​បានឲ្យដឹងថា ពីមុន​ជនសង្ស័យ​ជា​មនុស្ស​ផឹកស្រា​ស្រវឹង​ស្ទើរតែ​រាល់ថ្ងៃ​រហូត​រយៈពេល​១ ខែ​ចុងក្រោយ​នេះ​ជនសង្ស័យ​ចេះតែ​ជេរ​គេ​ជេរ​ឯង​ពេញ​ក្នុងផ្ទះ និយាយ​តែ​ម្នាក់ឯង ហើយ​ជួនកាល​ដើរ​ស្រាតខោ និង​ជុះអាចម៍​ដាក់​ខោ​ទៀតផង ទើប​ត្រូវ​ក្រុមគ្រួសារ​ចាក់សោ​ឲ្យនៅតែ​ក្នុងផ្ទះ តែ​មិន​ដឹង​ជា​យ៉ាងម៉េច​នៅ​ថ្ងៃកើតហេតុ​ស្រាប់តែ​ជនសង្ស័យ​បាន​លួច​កាត់​សោ ទ្វារ​រត់​ចេញ​មក​ទើប​កើត​មាន​រឿង​បែបនេះ ៕
77eaab70-e52c-4352-b144-a74dfd3e50e7 14021469_545063039019884_7701479277166549626_n 14102271_545063032353218_7496268375859158147_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya