ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​លួច​ខោ​នៅក្នុង​រោងចក្រ​ ​

ប៉ូលិស​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​លួច​ខោ​នៅក្នុង​រោងចក្រ​ ​

កណ្តាល​៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឈើទាល​ស្រាវជ្រាវ​ឈានដល់​ការចាប់ខ្លួន​បាន​បន្ទាប់​ភាគី​ខាង​រោងចក្រ​ប្តឹង​ពីបទ​លួច​ខោ​នៅក្នុង​រោងចក្រ​ចំនួន​៤​កា​តុង ស្មើ​១១៦​ខោ កាលពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៦ កន្លងទៅ ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៦ នៅ​គ្រា​ដែល​ជនសង្ស័យ​ចូលខ្លួន​មក​បំភ្លឺ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង​ក្រោយ​ពី​ជនសង្ស័យ​សារភាព ។​
​ជនសង្ស័យ​មាន​ឈ្មោះ​លី សៀង​ហេង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ជា​កម្មករ​រោងចក្រ​យី​ដា មាន​ទីលំនៅ​ភូមិ​ឈើទាល ឃុំ​ឈើ​ទាល ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។​
នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៦ ជនសង្ស័យ​បាន​លួច​យក​ខោ​ខូវប៊យ​ចំនួន​៤​កា​តុង​ស្មើ​១១៦​ខោ យក​ទៅ​លាក់ទុក​នៅ​ក្រោម​ជណ្តើរ​ក្នុង​រោងចក្រ បន្ទាប់​មក​ជនសង្ស័យ​បាន​លួច​យក​ខោ​បន្តិច​ម្តងៗ បោះ​តាម​បង្អួច​ចេញមក​ខាង​ក្រៅ​របង​រោងចក្រ​ដើម្ប​យក​ចេញ​ទៅ​ក្រៅ ។ ប៉ុន្តែ​សកម្មភាព​នេះ​ត្រូវបាន​សន្តិសុខ​យាម​នៅ​រោងចក្រ​រើស​បាន​ខោ​ខៅ​ប៊​យ​១​ថង់​មាន​ចំនួន​ជិត​១០​ខោ ។ ក្រោយ​ពី​រើស​បាន​សន្តិសុខ​ក៏​យក​ទៅ​ប្តឹង​រដ្ឋបាល​រោងចក្រ ហើយ​ត្រូវ​ខាង​រដ្ឋបាល​បើក​មើល​កាំ​មេ​រ៉ា​សុវត្ថិភាព​ទើប​កំណត់​មុខសញ្ញា​បាន ។ បន្ទាប់​ពី​ស្គាល់​មុខសញ្ញា​ភាគី​ខាង​តំណាង​រោងចក្រ​បាន​ចូល​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​ឈើទាល​ទើប​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួនបាន​ម្នាក់​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​បន្ត​នីតិវិធី​៕

doss

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya