ភ្នំពេញ៖ តាៗតាមតុកាហ្វេបានជជែកគ្នាថា «លោកមាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្គ្រោះជាតិ១០នាក់ទៀត ដែលត្រូវចាប់ខ្លួននិងតុលាការផ្តន្ទាទោសក្នុងម្នាក់ៗពី៧ទៅដល់២០ឆ្នាំ ហើយកំពុង ប្តឹងឧទ្ធរណ៍ មកពីមេបក្សលោកសមរង្ស៊ី និងលោកកឹម សុខា មិនចេះរក្សាវប្បធម៌សន្ទនា ទើបធ្វើឲ្យកូនចៅនិងសកម្មជនជាង១០នាក់ ជាប់គុករងទុក្ខធំ រីឯមេដឹកនាំធំៗ រត់ពួនយករួចខ្លួន» នេះហើយគេថា ថ្នាក់ដឹកនាំមិនចេះទទួលខុសត្រូវ ហើយអ្នកជឿងប់លើមេបក្ស ទីបំផុតគេដោះដៃអស់មកវេទនា អាចក់អាចែម ព្រាត់ប្រាស់ប្រពន្ធកូនអ៊ីចឹង ។
ជនជាប់ចោទជាសកម្មជនបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួនក្នុងនិងក្រោយថ្ងៃធ្វើកុបកម្មនៅថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០១៥ នៅស្ពាននាគក្បែរទីលានប្រជាធិបតេយ្យ ហើយកាលនោះធ្វើឲ្យមានរបួសក្រុម សន្តិសុខសាលាខណ្ឌដូនពេញ និងក្រុមកុបកម្ម ។ ក្នុងនោះមានតំណាងរាស្ត្រមួយចំនួនក៏ត្រូវចាប់ខ្លួន ផងដែរ តែដោះលែងវិញ ព្រោះតែមានវប្បធម៌សន្ទនារវាងគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែវប្បធម៌សន្ទនាមិនបានប៉ុន្មានផង ក្រុមបក្សសង្គ្រោះជាតិ បែរជាចាប់ដៃជាន់ជើង ទើបបានជាគ្រោះថ្នាក់ទាំងនោះ ធ្លាក់មកលើសកម្មជន រីឯអ្នកធំៗក្នុងបក្សសង្គ្រោះជាតិមួយចំនួនរួចខ្លួន តែស្ថិតនៅក្នុងក្របខ័ណ្ឌ ឃុំខ្លួនឯងក្នុងស្នាក់ការនិងរត់ចោលស្រុក ។
តាៗទាំងនោះបានបន្តថា បើលោកសមរង្ស៊ី លោកកឹម សុខា ចេះរក្សានូវវប្បធម៌សន្ទនាឲ្យនៅល្អូកល្អឺន កុំមានគំនិតក្បត់ ចាប់ដៃជាន់ជើង ក៏កូនចៅជាសកម្មជនគ្មានវាសនាដូចពេលនេះដែរ ។ ដូច្នេះសូម សកម្មជនបក្សប្រឆាំងល្មមយល់ពីបេះដូងមេធំៗរបស់ខ្លួនហើយ ពេលបានសុខ ពេលបានស៊ី រួមគ្នាស៊ី តែពេលកូនចៅមានទុក្ខ រត់ចោលគ្នាអស់ តើសមជាមេដឹកនាំបក្ស ដឹកនាំប្រទេសទៅថ្ងៃអនាគតក៏អត់? មេធុននេះបានតែដឹកនាំបក្សស្រមោលនិងសមតែជានាយករដ្ឋមន្ត្រីឧទាហរណ៍នោះទេ មិនស័ក្តិសមជា មេបក្សដឹកនាំប្រទេសពិតៗនោះឡើយ ៕ ដោយ៖ ឧត្តម
» ព័ត៌មានជាតិ » មិនចេះរក្សាវប្បធម៌សន្ទនាធ្វើឲ្យកូនចៅរងទុក្ខជាប់គុក