ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||   

» ព័ត៌មានជាតិ » តុលាការ​ចេញ​ដីកា​រឹបអូស ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន «​ហ្គ្រេ​ន​អូនើ​» ជិត​៣​លាន​ដុល្លារ ទូទាត់​ជូន​កម្មករ

តុលាការ​ចេញ​ដីកា​រឹបអូស ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន «​ហ្គ្រេ​ន​អូនើ​» ជិត​៣​លាន​ដុល្លារ ទូទាត់​ជូន​កម្មករ

(​កណ្តាល​)៖ នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៦​នេះ បាន​សហការ​ជាមួយ​គណកម្មការ​ដោះស្រាយ​វិវាទ​ខេត្ត​-​ក្រសួង សមត្ថកិច្ច​អាជ្ញាធរ និង​សហព័ន្ឋ​សហជីព​ចំនួន​៧ ប្រកាស​អនុវត្ត​ដីកា​សម្រេច​រក្សា​ការពារ សម្រេច​រឹបអូស​ជា​បណ្ណោះអាសន្ន​នូវ​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​ក្រុមហ៊ុន «​ហ្គ្រេ​ន​អូនើ​» ដែល​មាន​តម្លៃ​ជិត​៣​លាន​ដុល្លារ ដើម្បី​លក់​ទូទាត់​ប្រាក់​បំណាច់​ជូន​កម្មករ​ចំនួន​ជាង​៩០០​នាក់​។​
​លោក សោម អូន ប្រធានសភា​សហព័ន្ធ​សហជីព​ជាតិ​កម្មករ បាន​ថ្លែងឲ្យដឹងថា «​ក្នុងនាម​សហជីព​ម្នាក់​ខ្ញុំ​ពិតជា​មាន​ការសោកស្តាយ ចំពោះ​អ្នកវិនិយោគ​មានគំនិត​ទុច្ចរិត មិន​ស្មោះត្រង់​ជាមួយ​កម្មករ ពេល​ចំណេញ​វេញ​លុយ​ទៅ​ស្រុក ពេល​មិន​សូវ​ចំណេញ​រត់ចោល​កម្មករ ផ្ទេរ​ការលំបាក​ជូន​រាជរដ្ឋាភិបាល​ជា​អ្នកទទួលបន្ទុក​ដោះស្រាយ​វិញ​»​។​
​រោងចក្រ​នេះ ស្ថិតនៅ​ឃុំ​សិ​ត្យូ ស្រុក​ស្អាង ខេត្ត​កណ្តាល មាន​បញ្ហា​ជា​បន្តបន្ទាប់​ជិត​មួយ​ឆ្នាំ​ហើយ​ដោយ​ក្រុមហ៊ុន​មិន​បាន​អនុវត្ត​ត្រឹមត្រូវ​តាមច្បាប់​ការងារ និង​បទដ្ឋាន​ផ្សេងៗ ហើយ​នៅ​រយៈពេល​ចុងក្រោយ​នេះ ថៅកែ​បាន​គេចខ្លួន​មិន​ទូទាត់​លុយ​អោយ​កម្មករ​ចំនួន​ជាង​៩០០​នាក់ ដែល​ម្នាក់ៗ​មាន​អតីតភាព​រហូតដល់​១៩​ឆ្នាំ សរុប​ជា​ទឹកប្រាក់​តាមច្បាប់​ការងារ​គឺ​ប្រហែល​ជិត​៣​លាន​ដុល្លារ​៕

14021744_655622057925817_6763841671486538475_n 14064010_655619714592718_3399172869152644929_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya