ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||   

» ព័ត៌មានជាតិ » ទំនាស់​គ្រួសារ ហិង្សា​វាយ​ប្រពន្ធ​-​កូន​ផ្អើល​ពេញ​ផ្ទះ​ ​

ទំនាស់​គ្រួសារ ហិង្សា​វាយ​ប្រពន្ធ​-​កូន​ផ្អើល​ពេញ​ផ្ទះ​ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​២៤ សីហា ២០១៦ ស្ថិត​ត្រង់​ចំណុច​ផ្ទះជួល​មួយកន្លែង ក្នុង​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ជ្រោយចង្វារ ។​
​បុរស​ឈ្មោះ​ប៉ាង វណ្ណៈ អាយុ​៤៧​ឆ្នាំ ជា​មន្ត្រី​អង្គរក្ស មាន​ប្រពន្ធ​ឈ្មោះ​ជា ស្រីមុំ អាយុ​៤៣​ឆ្នាំ ជា​អ្នក​លាងចាន​ឱ្យគេ មានកូន​ប្រុស​៣​នាក់ ។​
​ប្តី​គាត់​មាន​ការប្រែប្រួល ក្រោយពី​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ប៉ះ​ត្រង់​ក្បាល​មក ដែល​គាត់​តែងតែ​វាយ​ធ្វើបាប​គាត់ និង​កូន​ដោយ​គ្មាន​ដឹង​ហេតុផល​សោះ ។ កាលពី​ថ្ងៃ​ទី​២៣ សីហា ម្សិលមិញ វេលា​ម៉ោង​១០​ព្រឹក ប្តី​គាត់​រករឿង​ដោយ​បំផ្លាញ​អីវ៉ាន់​ក្នុងផ្ទះ​ម្តង ហើយ​ត្រូវ​គាត់​ទ្រាំ​មិនបាន ក៏​ប្តឹង​ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​នាំ​ទៅ​អប់រំ ។ លុះ​នៅ​វេលា​កើតហេតុ ប្តី​រូប​នោះ បាន​ផ្ទុះ​កំហឹង​មួយ​សារ​ទៀត ដោយ​ចង់វាយ​គាត់​និង​កូន រហូត​ដល់​ខ្លាច​ពេក គាត់​ក៏​រត់​ទៅ​ឱ្យ​អ្នកជិតខាង​ជួយ ស្រាប់តែ​ប្តី​គាត់​រឹតតែ​ខឹង បាន​ទៅ​វាយ​របស់របរ​អ្នកជិតខាង​នោះ ក៏​ប្តឹង​ឱ្យ​ចាប់ខ្លួន​ម្តង​ទៀត​ទៅ ៕

cb1574f5-0c65-4eb0-914b-a9e867cca168 d5b7b51a-527b-4e64-aa2f-8035dce798b6

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya