ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ បាននាំគ្នាធ្វើដំណើរមកកាន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីស្នើសុំទៅលោកជា សុផារ៉ា ជារដ្ឋមន្ត្រី ដើម្បីជួយពួកគាត់ផង ក្រោយពីមានមន្ត្រីយោធាម្នាក់នៅក្នុងខេត្តមួយនេះ មានឈ្មោះ តូច បញ្ញា ថាបានរំលោភដីស្រែ និងដីចំការរបស់ពួកគាត់ចំនួន៩១៥ហិកតា។
តំណាងប្រជាពលរដ្ឋ បាននិយាយថា សម្រាប់ជម្លោះដីធ្លីដែលមានការរំលោភបំពាន ពីសំណាក់មន្ត្រីយោធារូបនេះ មិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ ពីសំណាក់អាជ្ញាធរថ្នាក់ក្រោមជាតិ ហេតុដូច្នេះហើយទើបពួកគាត់ បានមកស្វែងរកកិច្ចអន្តរាគមន៍ពីលោក ជា សុផារ៉ា យ៉ាងដូច្នេះ។
ប្រជាពលរដ្ឋទាំងនេះ បានឈរកាន់រូបថតសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ ដោយចង់បង្ហាញថា មានតែសម្តេចទាំង២ទេ ដែលអាចជួយពួកគាត់បាន។
ជាមួយគ្នានេះ មន្ត្រីក្រសួងដែនដី ក៏បានចេញមកទទួលយកពាក្យបណ្តឹងរបស់ពួកគាត់ផងដែរ ដើម្បីដាក់ជូនថ្នាក់ដឹកនាំ ដោះស្រាយបន្តទៀត ៕
» ព័ត៌មានជាតិ » រាស្ត្រ៦៥គ្រួសារនាំគ្នាមកសុំអន្តរាគមន៍ពីលោក ជា សុផារ៉ា ប្តឹងយោធាខេត្តតាកែវ ឈ្មោះ តូច បញ្ញា ថាបានរំលោភយកដីស្រែ និងចំការជិត១ពាន់ហិកតា