ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ​២​នាក់ មាន​ចិត្ត​មិន​ស្មោះត្រង់​ជាមួយ​ថៅកែ ធ្វើ​សកម្មភាព​លួច​យក​សម្ភារៈ​សំណង់​ពី​ក្នុង​ឃ្លាំង​ទៅ​លក់​ជា​បន្តបន្ទាប់​ ​

ជនសង្ស័យ​២​នាក់ មាន​ចិត្ត​មិន​ស្មោះត្រង់​ជាមួយ​ថៅកែ ធ្វើ​សកម្មភាព​លួច​យក​សម្ភារៈ​សំណង់​ពី​ក្នុង​ឃ្លាំង​ទៅ​លក់​ជា​បន្តបន្ទាប់​ ​

ភ្នំពេញ ៖ ហេតុការណ៍​បែកធ្លាយ កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៤ សីហា ២០១៦ នៅក្នុង​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​១-​ឈ្មោះ​ប៉ុម គា អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គោក​ខ្សាច់ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ប្រពន្ធ រស់នៅ​ក្នុង​ភូមិ​បា​គូ ឃុំ​បា​គូ ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល និង​២-​ឈ្មោះ​អាត លីម អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិរ​កា ឃុំ​រកា ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ពួកគេ​គឺជា​កម្មករ​លក់​គ្រឿង​សំណង់ នៅ​កន្លែងកើតហេតុ ។​
​ជនសង្ស័យ​២​នាក់​ជា​កម្មករ​លក់​គ្រឿងសំណង់​មួយកន្លែង មាន​ចិត្ត​មិន​ស្មោះត្រង់​ជាមួយ​ថៅកែ ដោយ​គំនិត​ជា​ចោរ បានធ្វើ​សកម្មភាព​លួច​យក​សម្ភារ​សំណង់​ពី​ក្នុង​ឃ្លាំង​ទៅ​លក់​ជា​បន្ត បន្ទាប់​រាប់​ដង​មិន​អស់ ដែល​ថៅកែ​មិន​បាន​ដឹង​នោះ​ឡើយ​។​
​ប៉ុន្តែ​លើក​ចុងក្រោយ​នេះ ថៅកែ​មាន​ការងឿងឆ្ងល់ ព្រោះ​រកស៊ី​ចេះតែ​ខាត ហើយ​របស់​នៅ​ក្នុង​ឃ្លាំង​ចេះ តែ​ហោចទៅៗ ទើប​តាមដាន​ដាក់​កាមេរ៉ា​សុវត្ថិភាព​ភ្ជាប់​ជាមួយ​ទូរស័ព្ទដៃ ស្រាប់តែ​ជនសង្ស័យ​ទាំង​២​នាក់​នោះ យក​ក្រដាស​ឡាំង​ទៅ​បិទបាំង​មុខ​កាមេរ៉ា​នោះ​ជិត​ធ្វើ​សកម្មភាព​លួច​ទៀត ហើយ​ត្រូវ​ថៅកែ​ចាប់បាន និង​ហៅ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោមចៅ​នាំខ្លួន​ទៅ​កាន់​ប៉ុស្ដិ៍ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​។​
​ចំណែក​ថៅកែ​សំណង់ ឈ្មោះ​ឃូ រតនៈ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៣១២ ផ្លូវ​លេខ​២១៧ សង្កាត់​អូរ​ឬ​ស្សី ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ មាន​ស្រុកកំណិត​នៅក្នុង​ភូមិ​ជប់​គីរី ឃុំ​ជប់​គី​រី ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ បាន​បាត់បង់​សម្ភារ​អស់​តម្លៃ​រាប់ពាន់​ដុល្លារ​។​
​បុរស​ជា​ថៅកែ​បាន​ប្រាប់ថា ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ ត្រូវ​គាត់​យក​មក​ធ្វើជា​កម្មករ​លក់​គ្រឿងសំណង់​រយៈពេល​ប្រហែល​៦​ខែ​មក ហើយ ។ ដោយ​គាត់​បាន​ទុកចិត្ត​ពួកគេ​ដូចជា​សមាជិក​គ្រួសារ​ដែរ ហើយ​ប្រគល់​សោរ​ទ្វារ​ឃ្លាំង​ទៅ​ឲ្យ​ពួកគេ​ជា​អ្នកកាន់កាប់​។​
​គាត់​មិន​នឹកស្មានថា ពួកគេ​ស៊ី​បាយ​បោក​ឆ្នាំង​នោះ​ឡើយ ។ កម្មករ​២​នាក់​នេះ បាន​លួច​សម្ភារ​សំណង់​ចេញ​ពី​ក្នុង​ឃ្លាំង យកទៅ​លក់​ជា​បន្តបន្ទាប់ ហើយ​នៅ​ទីនោះ មាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព សម្រាប់​តាមដាន​ដែរ ប៉ុន្តែ​នៅពេល​ធ្វើ​សកម្មភាព ពួកគេ​បាន​នាំគ្នា​យក​ក្រដាស់​ឡាំង​ទៅ​បិទមុខ​កាមេរ៉ា​ជិត ដែល​ជ​ហេតុ​មិន​អាច​ថត​ជាប់​សកម្មភាព​របស់​ពួកគេ​ឡើយ​។​
​ប្រភព​ដដែល​បន្តថា គាត់​មាន​ការសង្ស័យ​យូរ​មក​ហើយ ចំពោះ​បញ្ហា​ដែល​មាន​នៅ​លើ​កាមេរ៉ា ប៉ុន្តែ​គាត់​ស្មានតែ មាន​ក្រដាស ឬ​ថង់​ហើរ​ទៅ​គ្រប​លើ​កាមេរ៉ា ទើប​មិន​បាន​ចាប់អារម្មណ៍ ប៉ុន្តែ​មាន​ការងឿងឆ្ងល់ ចំពោះ​អី​វាន់​ដែល​នៅក្នុង​ឃ្លាំង លក់​មិន​សូវ​ដាច់ បាន​លុយ​តិច ប៉ុន្តែ​អី​វាន់​ចេះតែ​ហោច​ទៅៗ  ។​
​លុះដល់​វេលា​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​សីហា គាត់​បាន​តាមដាន​កាមេរ៉ា តាមរយៈ​ទូរស័ព្ទ​ដៃ ទើប​បាន​ឃើញ​ពី​សកម្មភាព​ជនសង្ស័យ​ទាំង​ពីរ​នាក់​កំពុង​ធ្វើ​សកម្មភាព​លួច សម្ភារ​សំណង់ ហើយ​គាត់​មិនបាន ធ្វើឱ្យ​ពួកគេ​ដឹងខ្លួន​ទេ រហូតដល់​ព្រឹក​ឡើង​ថ្ងៃទី​២៤ សីហា ទើប​គាត់​សួរនាំ ប៉ុន្តែ​ពួកគេ​មិន​ព្រមឆ្លើយ​នោះឡើយ និង​បាន​បដិសេធថា មិន​បាន​លួច​និង​បង្ខំ​ឱ្យ​គាត់​ឆែក​មើល​កាមេរ៉ា ដែល​គាត់​បាន​ឆែក​មើល​រួច​ហើយ​នោះ​ទៀត ។​
​ដោយសារ​តែ​បែប​នេះ ទើប​គាត់​ហៅ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ឱ្យជួយ​អន្តរាគមន៍​ឃាត់ខ្លួន​ជន​ទាំង​ពីរ​នាក់​នោះ​ដិ៍​តែម្ដង ៕

94e34751-826f-4add-85a3-70b247c6f14f a6f482ec-d9e8-4f82-80e7-ba1fb00c36b9 c78271b5-0114-4e50-be46-fd05d8f63b71

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya