ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » កម្មករ​កាត់ដេរ​ជាង​១​ពាន់​នាក់ ធ្វើ​កូដកម្ម​ហែ​ក្បួន​មក​សាលាខេត្ត

កម្មករ​កាត់ដេរ​ជាង​១​ពាន់​នាក់ ធ្វើ​កូដកម្ម​ហែ​ក្បួន​មក​សាលាខេត្ត

(​តាកែវ​)៖ នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៦​នេះ បាននាំគ្នា​ហែ​ក្បួន​មកកាន់ សាលាខេត្ត​តាកែវ ដើម្បី​ស្នើសុំ​អន្តរាគមន៍ ពី​អាជ្ញាធ​ខេត្ត ជួយ​ដក​អ្នកគ្រប់គ្រង​រោងចក្រ​ចេញពី​ការងារ ដោយ​ក្រុមកម្មករ​បាន​ចោទប្រកាន់ថា អ្នកគ្រប់គ្រង​នេះ បាន​មើលងាយ​កម្មករ និង​បាន​បញ្ឈប់​កម្មករ ដោយ​គ្មាន​ហេតុផល​។​
«​ក្រុមកម្មករ​បាន​ធ្វើកា​រ​តវ៉ា​ជិត​១​សប្ដាហ៍​មក​ហើយ ដោយ​យើង​បានទាមទារ លក្ខខណ្ឌ​ការងារ​មួយចំនួន ហើយ​ខាង​រោងចក្រ​ក៏​បាន​យល់ព្រម តាម​លក្ខខណ្ឌ​ខ្លះ​ដែរ ក៏​ប៉ុន្តែ​នៅ​មាន​លក្ខខណ្ឌ​មួយទៀត ដែល​កម្មករ​ទាមទា​ជា​ដាច់ខាត​នោះ គឺ​យើង​ស្នើសុំ​ឲ្យ​ថៅកែ ដក​អ្នក​គ្រប់​រោងចក្រ​នេះ​ចេញ ព្រោះ​អ្នក​គ្រប់គ្រង​នេះ បាន​ជេ​បញ្ចោ កម្មករ ប្រមាថ​កម្មករ ជា​ពិសេស​បាន​បញ្ឈប់​ក​ម្មករ ដោយ​គ្មាន​ហេតុផល​អ្វី​ទាំងអស់​»​។​
​កញ្ញា​ថ្លែងថា «​ខាង​ថៅកែ​រោងចក្រ​គេ​សុខចិត្ត បិទ​រោងចក្រ​ដើម្បី​ការពារ​មនុស្ស​ម្នាក់ ក៏​ប៉ុន្តែ​គេ​មិន​បាន​ឈរ នៅ​ជាមួយ​កម្មករ​ជាង​១​ពាន់​នាក់​នោះទេ​»​។​
​កម្មករ​ទាំង​អស់សង្ឃឹម​ថា អាជ្ញាធរ​ខេត្ត​ជា​ពិសេស លោក ឡាយ វណ្ណៈ អភិបាលខេត្ត និង​ជួយ​ក្រុមកម្មករ ដោយ​ធ្វើ​អន្តរាគមន៍​ទៅ​ថៅកែ​រោងចក្រ ឲ្យ​ដក​អ្នកគ្រប់គ្រង​រោងចក្រ​ចេញពី​ការងារ ហើយ​ប្រសិនបើ​អាជ្ញាធរ មិន​អាច​ជួយ​កម្មករ​បានទេ កម្មករ​ទាំងអស់​សុខ​ចិត្ត​ឈប់​ធ្វើការ តែ​សុំ​ឲ្យ​ខាង​ក្រុមហ៊ុន បើកប្រាក់​អតីតភាព​ការងារ ដល់​កម្មករ​ដែល​បាន​ធ្វើ​ការងារ ដល់​រោងចក្រ​ជាង​២​ឆ្នាំ​កន្លងមកនេះ​។​
មន្ត្រី​មន្ទីរ​ការងារ​ទាំងអស់ បាន​ចុះ​មក​សម្របសម្រួល និង​ផ្សះផ្សា ជាមួយ​បងប្អូន​កម្មករ និង​ថៅកែ​រោងចក្រ ដោយ​បាន​ដោះស្រាយ​ឲ្យ​សះជា បាន​៨​ចំណុច​រួចហើយ ក្នុង​ចំណោម​លក្ខខណ្ឌ ដែល​កម្មករ​ទាមទារ​ទាំង​៩​ចំណុច ហើយ​នៅសល់​មួយ​ចំណុច​ទៀត គឺ​ការទាមទារ​ឲ្យ​ដក​មេការ​រោងចក្រ​នោះ គឺ​ខាង​មន្ទីរ​បាន​បញ្ជូន​បញ្ហា​នេះ ទៅឲ្យ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ជា​អ្នកសម្រច ៕

fn-2016-08-24-12-15-38-0 fn-2016-08-24-12-15-38-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya