កោះកុង : កាលពីវេលាម៉ោង ១និង៣០នាទី ថ្ងៃទី២៤ ខែកញ្ញា បណ្តាលឲ្យអ្នកបើករថយន្តក្រុង គាបជាប់ជើងដកមិនរួច។ រថយន្តក្រុងក្រុមហ៊ុន រិទ្ធី មុនី បានបើកទៅបុក ចំពាក់កណ្តាលរថយន្តដឹក ស៊ីម៉ងត៍ នៅចំណុចភ្លើងស្តុប មុខធនាគារអេស៊ីលីដា ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
សាក្សីនៅកន្លែងកើតហេតុ បាននិយាយថា រថយន្តក្រុង រិទ្ធី មុនី ដែលបង្កគ្រោះថ្នាក់ចរាចរខាងលើនេះ ពាក់ស្លាកលេខភ្នំពេញ 3B-4848 ទើបធ្វើដំណើរមកពីទម្លាក់ភ្ញៀវ ៕