ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦និង០០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅក្បែររបងមន្ទីរពេទ្យជយ័ជំនះ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ។
បើតាមសាក្សីនៅក្បែរកន្លែងកើតហេតុបានអោយដឹងថា នៅវេលាខាងលើ មានបុរសម្នាក់ឈ្មោះ រស់ រដ្ឋារិទ្ធ ភេទប្រុស អាយុ៣៥ មុខរបរមន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល បានយកម៉ូតូម៉ាកវ៉េវ ពណ៍ស ស៊េរី២០១៦ មកប៉ះកង់ នៅកន្លែង ជួសជុល ម៉ូតូគ្រប់ប្រភេទ ឈ្មោះ តូ ណាវី ក្បែររបងមន្ទីរពេទ្យជយ័ជំនះ ពេលកជាងកំពុងប៉ះកង់ម៉ូតូ ស្រាប់តែដបសាំងនៅក្បែរនោះដួលរលំហ៊ៀរសាំង បណ្តាលអោយឆាបឆេះ ផ្ទុះភ្លាមៗ ខ្ទេចទាំងស្រុងតែម្តង។ បច្ចុប្បន្នម្ចាស់ម៉ូតូ និងម្ចាស់ទីតាំងជួសជុលម៉ូតូ កំពុងចរចា គ្នាបញ្ចប់រឿង៕
» ព័ត៌មានជាតិ » ប៉េអឹមយកម៉ូតូទៅប៉ះ ឆាបឆេះផ្អើលទាំងព្រឹកនៅក្បែរមន្ទីរពេទ្យជយ័ជំនះក្រុងតាខ្មៅ បណ្តាលអោយម៉ូតូ០១គ្រឿងឆេះគ្មានសល់