ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ចោរ​កាប់​យុវជន​២​នាក់ ឲ្យ​របួសប្លន់​យក​ម៉ូតូ​១​គ្រឿង​ ​

ចោរ​កាប់​យុវជន​២​នាក់ ឲ្យ​របួសប្លន់​យក​ម៉ូតូ​១​គ្រឿង​ ​

ភ្នំពេញ​៖ នៅ​ពី​ម៉ោង​៧ និង​៣០​នាទី​យប់​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ទំនប់ ផ្លូវ​បេតុង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​
​យុវជន​២​នាក់​ត្រូវ​ក្រុមចោរ​មាន​គ្នា​៥​នាក់​ធ្វើ​សកម្មភាព​កាប់​ឲ្យ​រង​របួសប្លន់​រួច​យក​ម៉ូតូ​១​គ្រឿង​ជិះ​គេច​ខ្លួន​ដោយ​សុវត្ថិភាព​ខណៈ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ឌុប​គ្នា​បំណង​មក​ផ្ទះជួល​។​
​ជនរងគ្រោះ​មានឈ្មោះ ឌឿ​ន ចាប ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ជាងឈើ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​រា​ដា ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​មាន​ស្រុកកំណើ​ភូមិ​ដំណា​ក់វែក ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត និង​ម្នាក់​ទៀត​ជា​ប្អូនប្រុស​មានឈ្មោះ ឌឿ​ន ទ្រី អាយុ​១៧​ឆ្នាំ មុខរបរ​ជាង​ឈើ​ដូចគ្នា ស្នាក់នៅ​ជាមួយគ្នា​។ មុនពេល​កើតហេតុ​រូបគេ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្មាស​វី ពណ៌​ទឹកបុិច ពាក់​ស្លាក​លេខ​ភ្នំពេញ 1BB-8945 ទៅ​យក​ប្អូនប្រុស​ពី​កន្លែងធ្វើការ​សិប្បកម្ម​ចំលាក់​ឈើ​ពេល​ជិះ​មក​វិញ​ដល់​ចំណុចកើតហេតុ​ខាងលើ​ស្រាប់តែ​មាន​ជនសង្ស័យ​៥​នាក់​ជិះ​ម៉ូតូ​២​គ្រឿង មួយគ្រឿង​ម៉ាក​ស៊ុយ​សុ​ី​គី និច ពណ៌​ស មិន​ចាំ​ស្លាក​លេខ និង​១​គ្រឿង​ទៀត​មិន​ស្គាល់​ម៉ាក​ជិះ​ម​ដេញ​ពីក្រោយ​ហើយ​កៀរ​ផ្ដួល​ពួក​គាត់​ហើយ​បាន​ដក​ដាវ​២​ដើម​មក​កាប់​ជនរងគ្រោះ​ទាំង​២​នាក់​បងប្អូន​បណ្ដាលឲ្យ​រងរបួ​សត្រូ​វ​ខ្នង​ខាងឆ្វេង​ដូចគ្នា​។ ពេលនោះ​ជនរងគ្រោះ​បាន​រត់ចោល​ម៉ូតូ​ដើម្បី​គេចខ្លួន ទើប​ធ្វើឲ្យ​ក្រុម​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​៥​នាក់​បាន​រត់​មក​លើក​ម៉ូតូ​ហើយ​ជិះ​ចេញ​ទៅ​បាត់​ទៅ​ដោយ​សុវត្ថិភាព​។​
​ក្រោយពេល​ហេតុ​ជនរងគ្រោះ​បាន​ទាក់ទង​ទៅកាន់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍ ចំណែក​ជនរងគ្រោះ​ទាំង​២​នាក់​ត្រូវ​សាច់ញាតិ​ឌុប​តាម​ម៉ូតូ​យក​ទៅ​ដេរ​របួស​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មះ និង​ម្នាក់​ទៀត​កំពុង​សំរាក​នៅ​មន្ទីរពេទ្យ​ឯកជន​៕
sh-1-1 sh-2-1 sh-3-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya