ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ចោរឆក់​ទូរស័ព្ទ​បាន​ហើយ ធាក់​ម៉ូតូ​ជនរងគ្រោះ​ឲ្យ​ដួល​បណ្តាលឲ្យ​រងរបួស​ធ្ងន់​ ​

ចោរឆក់​ទូរស័ព្ទ​បាន​ហើយ ធាក់​ម៉ូតូ​ជនរងគ្រោះ​ឲ្យ​ដួល​បណ្តាលឲ្យ​រងរបួស​ធ្ងន់​ ​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​១​យប់​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៦ ជនសង្ស័យ​៤​នាក់​ដែល​ជិះ​ម៉ូតូ​២​គ្រឿង បាន​ឆក់​ទូរស័ព្ទ​ពី​នារី​ម្នាក់​បាន​សម្រេច ហើយ​ថែមទាំង​ធាក់​ម៉ូតូ​ផ្លូល​ទៀត បណ្តាល​ឲ្យ​នារី​រងគ្រោះ​ដួល​បោក​ក្បាល​ទៅ​និង​ថ្នល់​រងរបួស​ធ្ងន់ធ្ងរ បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល នៅតាម​បណ្តោយ​ផ្លូវ​ព្រះ​សីុសុវត្ថិ ខាងត្បូង​ព្រះអង្គ​ដង​កើ​ប្រហែល​១០០​ម៉ែត្រ ស្ថិតក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ ។​
​ជនរងគ្រោះ​មានឈ្មោះ អ៊ុំ កញ្ញា ភេទ​ស្រី អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ជិត​សាកលវិទ្យាល័យ​ការពារជាតិ​(​សាលា​ដែក​) សង្កាត់​ប្ញ​ស្សី​កែវ ខណ្ឌប្ញស្សីកែវ និង​មាន​ស្រុកកំណើត ឃុំ​សៀមរាប ស្រុក​សៀមរាប​ខេត្តសៀមរាប ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ស៊ុយ​ហ្សុយ​គី ស្មាស់ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៧ ពាក់​ស្លាក​លេខ​ភ្នំពេញ 1O-9197 ចំណែក​ជនសង្ស័យ​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​មិន​ចាំ​ម៉ាក​និង​ស្លាក​លេខ ឆក់​បាន​ទូរស័ព្ទ​មួយគ្រឿង​ម៉ាក សាម​សុង ។​
​មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​តែម្នាក់ឯង​តាម​បណ្តោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ដោយ​ដៃ​កាន់​ទូរស័ព្ទ​និយាយ​ផង ពេល​មកដល់​ចំណុច​កើតហេតុ​ក៏​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​មក​ពី​ក្រោយ​ហើយ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​យក​ទៅ​បាន​សម្រេច​។ ភ្លាមៗ​នោះ​ជនសង្ស័យ​បាន​ស្រែក​ថា​ចោរៗ​ដើម្បីឲ្យ​គេ​ជួយ ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ទៀត​ដែល​ចាំ​បិទគូថ​ជិះ​មក​ពី​ក្រោយ​ធាក់​ម៉ូតូ​ជនរងគ្រោះ​ឲ្យ​ដួល​បណ្តាល​បោក​ក្បាល​រងរបួស​ធ្ងន់ ។ ចំណែក​មិត្តភក្តិ​ជនរងគ្រោះ​វិញ​បាន​និយាយថា ជនរងគ្រោះ​ធ្វើការ​នៅ​ហាង​មួយ​កន្លែង​ក្បែរ​ទូត​រុស្ស៊ី ហើយ​មុនពេល​កើតហេតុ​គឺ​ជនរងគ្រោះ​ទើប​តែ​ចេញពី​ធ្វើការ​ដោយ​ជិះ​ម៉ូតូ​ត្រឡប់​ទៅផ្ទះ មិនគួរណា​ជួប​រឿង​អកុសល​បែបនេះ​ទេ ។​
​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹកយក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន ចំណែក​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យក​ទៅ​រក្សារ​ទុក​នៅ​ប៉ុស្តិ៍​ជ័យជំនះ ដើម្បី​រង់ចាំ​បងប្អូន​ជនរងគ្រោះ​មក​យក​ត្រឡប់ទៅផ្ទះ​វិញ ៕
jim-1-1 jim-2-1 jim-3-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya