ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ឡាន​ក្រឡាប់​នៅ​ចិញ្ចើមផ្លូវ ដោយសារតែ​បើក​ប្រជែង​ ​

ឡាន​ក្រឡាប់​នៅ​ចិញ្ចើមផ្លូវ ដោយសារតែ​បើក​ប្រជែង​ ​

ភ្នំពេញ​៖ គ្រោះថ្នាក់​ចរាច​រណ័បង្ក​ឡើងដោ​យ​ការបើកបរ​មិន​ប្រយ័ត្ន​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ស្ពាន​ចុង​ព្រែក សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ ។​
​ផ្តើមចេញ​ពី​ការបើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍​ប្រជែង​ក្នុងស្ថានភាព​ផ្លូវ​មាន​ឧបសគ្គ​គួបផ្សំ​ជាមួយ​ស្ថានភាព​ធាតុអាកាស​មិន​អំណោយផល​នោះ រថយន្ត​ដឹក​កុងតឺន័រ​១​គ្រឿង​បាន​ក្រឡាប់​ដោយសារតែ​អ្នកបើកបរ​បើក​ប្រជែង​ក្នុងស្ថានភាព​ផ្លូវ​មាន​ឧបសគ្គ​នៅ​ពី​មុខ​ក៏​ជាន់​ហ្វ្រាំង​បង្ខំ​បណ្តាលឲ្យ​ក្រឡាប់​នៅ​ចិញ្ចើមផ្លូវ តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​នោះឡើយ ។​
​រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​ម៉ាក​ISUZU ពណ៌​លឿង ជា​របស់​ក្រុមហ៊ុន​”​ឆាយ​ដាយ​” ពាក់​ស្លាក​លេខ ភ្នំពេញ​3D-1579 ចំណែក​កន្ទុយ​ខាងក្រោយ​ពាក់​ស្លាក់​លេខ ក្រុងព្រះសីហនុ 4A-8111 ពោល​គឺ​ក្បាល​រថយន្ត​ពាក់​ស្លាក​លេខ​ផ្សេង រឺឯ​រ៉ឺម៉ក​សម្រាប់ដឹ​កកុង​តឺន័​រ​ពាក់​ស្លាក​លេខ​ផ្សេង ក្រោយ​កើតហេតុ​អ្នកបើកបរ​មិន​ប្រាប់​អត្តសញ្ញាណ​ឡើយ​ហើយ​ក៏​មិន​រត់​ចោល​រថយន្ត​ដែរ​ដោយសារ​ករណី​នេះ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ ប៉ុន្តែ​បង្ក​ការខូចខាត​ដល់​សាច់​ផ្លូវជាតិ ។​
​ករណី​ក្រឡាប់​រថយន្ត​ដឹក​ទំនិញ​នេះ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្មក​ដទៃ​ទេ ដូច្នេះ​ហើយ​សមត្ថកិច្ច​មិន​បាន​ឃាត់​ទុក​ឡើយ​គឺ​ខាង​ម្ចាស់​ក្រុមហ៊ុន​ជា​អ្នក​យក​រថយន្ត​មក​ស្ទូច​ហើយ​បើក​ចេញ​ទៅ​កាន់​ក្រុមហ៊ុន​បាត់ទៅ ៕
sndos-1 sndos-2 sndos-3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya