ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » អរ​ជំនួស​លោក​យាយ ដែល​ធ្លាប់​ផ្តល់​ផ្ទះ​ស្នាក់​នៅ​ក្រោយ​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឺទ្ឋ​បណ្ឌិត ទើប​រៀបការ​ថ្មីថ្មោង ​

អរ​ជំនួស​លោក​យាយ ដែល​ធ្លាប់​ផ្តល់​ផ្ទះ​ស្នាក់​នៅ​ក្រោយ​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឺទ្ឋ​បណ្ឌិត ទើប​រៀបការ​ថ្មីថ្មោង ​

ភ្នំពេញ​៖ នៅថ្ងៃនេះ បន្ទាប់​ពី សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​រួចមក សម្តេច​តេ​ជោមាន​ភ័ព្វសំណា​ង​បាន​ជួប​លោកយាយ​ម្តាយធម៌​ឈ្មោះ​លោក យាយ អ៊ី ស័រ អាយុ​៨៣​ឆ្នាំ សព្វថ្ងៃ​រស់នៅ​ភូមិ តា​ហៀវ​លើ ឃុំ​កោង​កាង ស្រុក ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ​។ លោកយាយ​ធ្លាប់បាន​ផ្តល់​ផ្ទះ​ស្នាក់នៅ​ដល់ សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឺទ្ឋ​បណ្ឌិត ក្រោយពី​សម្តេច​ទាំង​ទ្វេ​ទើបបាន​រៀបការ​រួច​ថ្មីៗ​នៅ​ក្នុង​ជំនាន់​ប៉ុល​ពត​នា​ឆ្នាំ ១៩៧៦​។​
​ចំណែក​លោកយាយ​វិញ នៅពេល​ដឹងថា សម្តេច​តេជោ អញ្ជើញ​មក​កាន់​ខេត្ត​ត្បូងឃ្មុំ គឺ​លោកយាយ​បាន​មក​អង្គុយ​ឃ្លាំចាំ​នៅ​ក្លោងទ្វារ​ចូល​មន្ទីរ​ខេត្ត​ដោយ​ទទូច​ប្រាប់​អ្នកយាម​ថា​គាត់​ចង់​ជួប​សម្តេច​ខ្លាំងណាស់​។ សួរថា​តើ​លោកយាយ​ចង់​ជួប​សម្តេច​មាន​បញ្ហា​អ្វី​? គាត់​ឆ្លើយ​ថា​ចង់​ជួប​សម្តេច​ចុងក្រោយ ព្រោះ​សម្តេច​ធ្លាប់​មក​ស្នាក់នៅ​ក្នុង​ផ្ទះ​គាត់​ពី​ជំនាន់​ប៉ុល​ពត​។ អ្នក​ដែល​បាន​ស្តាប់​សំដី​លោកយាយ​ហើយ គឺ​ពុំ​មាន​អ្នកណា​ជឿ​គាត់​ឡើយ​។ ក្រុម​ការងារ​បាន​ថត​រូបគាត់ និង​បាន​បញ្ជូន​ទៅកាន់​សម្តេច​តេជោ​ដែល​សម្តេច​បាន​ការបញ្ជាក់​ច្បាស់​ថា លោកយាយ​គឺ​ពិតជា​ធ្លាប់​បាន​ផ្តល់​ផ្ទះ​ស្នាក់នៅ​ដល់​សម្តេច​ទាំង​ទ្វេ​ពិតប្រាកដ​មែន​ក្នុង​ជំនាន់​ប៉ុល​ពត​ពេល​ទើប​រៀបការ​ថ្មីៗ​។ សម្តេច​តេជោ នៅ​ចង​ចាំ​បាន​ទាំងអស់ គឺ​នៅ​ពេល​នោះ​សម្តេច និង​សម្តេច​កិត្តិ​បាន​ជិះ​រឺ​ម៉ក​ម៉ូតូ​ហើយ​កង់​ម៉ូតូ​ក៏​បាន​បែក​នៅមុខ​ផ្ទះ​លោកយាយ អ៊ី ស័រ តែម្តង​។ សម្តេច​តេជោ បាន​ឈប់​សុំ​ផ្ទះ​លោកយាយ​សំរាក​១​យប់​ពិត​ប្រា​ដ​មែន​។ សម្តេច​តេជោ នៅ​ចង​ចាំ​បាន​ទាំងអស់​មក​ទល់​ថ្ងៃនេះ គឺ​តាំងពី​សំបក​ផ្ទះ និង​គ្រែ​ខាងក្នុង​ផ្ទះ​ជា​ដើម​ដែល​នៅ​រក្សា​សភាព​ដូចដើម​។​
​ជា​ការឆ្លើយតប​ស្នង​ចំពោះ​គុណ​លោក​យាយ​ម្តាយធម៌ សម្តេច​តេជោ ហ៊ុន សែន បាន​អញ្ជើញ​មកលេង​ផ្ទះ​លោកយាយ និង​បាន​ឃើញ​ផ្ទះ និង​គ្រែ​ដែល​សម្តេច​ធ្លាប់បាន​ស្នាក់​នៅ​មួយពេល​ក្នុង​ជំនាន់​ប៉ុលពត​ជាមួយ​ភរិយា ។ សម្តេច​តេជោ ហ៊ុន សែន បានសំរេច​សង់ផ្ទះ​ទេវតា​មួយ​ខ្នង​ជូន​លោកយាយ និង​ឧបត្ថម្ភ​ថវិកា​ចិញ្ចឹម​លោកយាយ​ម្តាយធម៌​អស់​មួយ​ជីវិត មិន​អោយ​លោកយាយ​ពិបាក​ទៀតឡើយ​។ ជាមួយ គ្នា​នេះ​ដែរ សម្តេច​តេជោ ហ៊ុន សែន បាន​ឧបត្ថម្ភ​ថវិកា​មួយចំនួន​ដល់​ប្រជាពលរដ្ឋ​ក្នុងភូមិ​នេះ​ចំនួន ១០២ គ្រួសារ​ទៀត​ផង​៕

14088662_544870602372461_5513565039789119251_n 14095915_544870589039129_418018970127734486_n 14102254_544870645705790_7694786542967755778_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya