ភ្នំពេញ៖ កាលពីវេលាម៉ោង១ និង៥០នាទីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចមុខអ៊ីនធិនណេត២៤ម៉ោង តាមបណ្ដយផ្លូវទំនប់៧០ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
នៅមុនពេលកើតហេតុ គឺរថយន្តស៊ិនទ្រីបានបើកបរតាមបណ្ដោយផ្លូវទំនប់៧០ ទិសដៅពីលិចទៅកើតក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តបង្កម៉ាកស្ទារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2X-4485 ដែលបើកដោយបុរសជនជាតិចិនម្នាក់ស្រវឹងស្រាឡើងជោក ទិសដៅស្របគ្នា ក្នុងល្បឿនយ៉ាងលឿន ហើយបានរេចង្កូតមកបុកគូថរថយន្តស៊ិនទ្រីយ៉ាងពេញទំហឹងបណ្តាលឲ្យរថយន្តបង្ករងការខូចខាតមួយកំណាត់មុខ តែសំណាងល្អមិនបណ្ដាលឲ្យអ្នកបើកបរនិងអ្នកដ៏ទៃរងរបួសនោះទេ។
ក្រោយកើតហេតុភ្លាមៗ បុរសជនជាតិចិនដែលបង្កហេតុដោយខ្លួនឯងនោះ បានចុះពីរថយន្តឡើងជិះម៉ូតូឌុបគេចខ្លួនបាត់ដោយបន្សល់ទុករថយន្តរបស់ខ្លួនចោលនៅកន្លែងកើតហេតុ។ ចំណែកឯរថយន្តសីុនទ្រីវិញ ដោយគិតថារថយន្តបង្ករបស់ជនជាតិចិនបើកមកបុករថយន្តរបស់ខ្លួនដោយខ្លួនឯង និងមិនរងការខូចខាតផងនោះ ក៏បានបើកបន្តទៅមុខបាត់តែម្ដងទៅ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ ហើយទំនាក់ទំនងទៅរថយន្តស្ទួចរបស់ស្នងការនគរបាលចរាចរណ៍ក្រុងយកទៅរក្សាទុក ដើម្បីរងចាំប្រគល់ឲ្យម្ចាស់វិញ៕
» ព័ត៌មានជាតិ » ឡានបុកឡាន បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ