ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||   

» ព័ត៌មានជាតិ » យុវ​សិស្ស ហ៊ួត យូ​ឡែន ចង់​បន្ត​សិក្សា​នៅ​ឧត្តមសិក្សា​ ​

យុវ​សិស្ស ហ៊ួត យូ​ឡែន ចង់​បន្ត​សិក្សា​នៅ​ឧត្តមសិក្សា​ ​

កំពង់ចាម ៖ សិស្ស​ប្រុស​ស្រី​ចំនួន​៦.១២៤​នាក់   បាន​ធ្វើដំណើរ​តាម​មធ្យោបាយ​ម៉ូតូ​មកកាន់​ម​ណ្ឌ ល​ប្រឡង​១១​កន្លែង ដោយ​ខ្លួនឯង មាន​ដៃជើង​គ្រប់លក្ខណៈ​ទាំងអស់ ចំណែក​យុវ​សិស្ស​ឈ្មោះ ហ៊ួត យូ​ឡែន អាយុ​១៨​ឆ្នាំ  មក​ពី​វិទ្យាល័យ ហ៊ុន សែន  ម៉េង​ហួត ស្វាយ​តា​នា​ន់ ឃុំ​កោះ​អណ្តែត ស្រុក​ស្រី​សន្ធរ ពិការ​ដៃ​ទាំង​២​ដោយ​មិន​បាន​ចុះ​ញ៉ម​នឹង​ព្រហ្ម​លិខិត​នោះ​ទេ   គឺ​បាន​មក​ចូលរួម​ប្រឡង​នៅ​មណ្ឌល​សាលា​គរុកោសល្យ និង​វិក្រិតការ​ខេត្តកំពង់​ចាម ព្រមទាំង​បង្ហាញ​ពី​សមត្ថភាព​របស់​ខ្លួន​ផងដែរ ។​
​នៅ​ថ្ងៃ​ទី​២៣ សីហា ២០១៦​ថា រូបលោក​បាន​ឃើញ​គេ​បង្ហោះ​រូបភាព​ពី​បេក្ខជន​ឈ្មោះ យូ​ឡែន  ពិការ​ដៃ​ទាំង​ពីរ​ត្រូវ​មក​ចូលរួម​ប្រឡង​សញ្ញាប័ត្រ មធ្យមសិក្សា​ទុតិយភូមិ នៅ​សាលា​គរុកោសល្យ​ខេត្ត នៅលើ​បណ្តាញ​សង្គម ( facebook )    នៅ​ថ្ងៃ​ទី​២២ សីហា ក៏​មាន​ក្តីអាណិតអាសូរ​។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ សីហា ក៏​បាន​ស្កាត់​មក​ជួប​ដូច​បំណង និង​បាន​ផ្តល់​នូវ​ថវិកា​មួយចំនួន សម្រាប់​ចាយ​ក្នុង​ពេល​ប្រឡង​នេះ ជាមួយនឹង​ការ ជូនពរ​ឲ្យ​ប្អូន​បាន​ប្រឡង​ជាប់ ។
​អ្នកស្រី ហេង ចាន់​សារ៉េត អាយុ​៥៨​ឆ្នាំ   នៅ​ភូមិ​ទី​៦    សង្កាត់​វាលវង់ ក្រុង​កំពង់ចាម បានឲ្យដឹង​ថា​នៅពេលដែ​ល​មុន​ប្អូនប្រុស​ជីដូនមួយ​ឈ្មោះ ហ៊ួត ឡូញ ត្រូវជា​ឪពុក​របស់​ឈ្មោះ យូ​ឡែន រស់នៅ​ភូមិ​ក្បាកោះ ឃុំ​កោះ​អណ្តែត ស្រុក​ស្រី​សន្ធរ  ដំបូង​មក​មក​ធ្វើ​ជា​ព្រូឡាន​នៅ​ក្រុង​កំពង់ចាម   ដើម្បី​យកប្រាក់​ផ្តត់ផ្គង់​គ្រួសារ​(​ប្រពន្ធ​ឈ្មោះ ហេង សុ​ភី ព្រមទាំង​កូនៗ​៤​នាក់​) ។ ដោយសារតែ​មុខរបរ​នេះ​មិនសូវ​បាន​លុយ​ក៏​រត់​ម៉ូតូឌុប នៅ​រាជធានី​ភ្នំពេញ​ម្តង​។​
​ក្រោយមក​ក៏​បាន​ធ្លាក់ខ្លួន​ឈឺ​ចេះ​តែ​ដុនដាប​ទៅៗ ដោយ​គ្រូពេទ្យ​មិន​អាច​ជួយសង្គ្រោះ​បាន  តែ​មុននឹង​ស្លាប់​បាន​ផ្តាំផ្ញើ​ថា « បងស្រី​សូមជួយ​មើល​កូន​ប្រុស​ពៅ​ខ្ញុំ​ផង​» ចំពោះ​បណ្តាំ​នេះ​គាត់​មិន​ភ្លេច​ទេ​នៅ​ពេល​ប្រឡង​បាក់​ឌុប ក៏​បាន​ហៅ​ក្មួយ​ឈ្មោះ យូ​ឡែន​ឲ្យមក​ស្នាក់នៅ និង​ហូប​បាយ​ផ្ទះ​របស់​គាត់ និង​បាន​ឲ្យ​កូន​ស្រី​ជួយ​ជូន​ទៅ​កាន់    មណ្ឌល​ប្រឡង​ថែម​ទៀត ព្រមទាំង​បាន​ជួយ​ស្លៀកពាក់​ខោអាវ​ឲ្យ​គាត់​ពិត​អាណិត​ដល់​ក្មួយ​ណាស់ ឪពុក​របស់​គេ​ស្លាប់​ចោល​ជិត​៥​ឆ្នាំ​ហើយ ។​
​យុវ​សិស្ស​ពិការ​ដៃ​ទាំង​ពីរ​ឈ្មោះ ហ៊ួត យូ​ឡែន រៀន​នៅ​ថ្នាក់​ទី​១២«B» វិទ្យាល័យ​ហ៊ុន សែន ស្វាយ​តា​នា​ន់​ប្រាប់​ឲ្យដឹង​ដែរថា  នៅពេល​ដែល​កើតចេញ​ពី​ផ្ទៃ​ម្តាយ​មក  ពិការ​ដៃ​ទាំង​ពីរ​តាំងពី​កំណើត​ម្លេះ ហើយ​ជើង​ខាងឆ្វេង​មាន​ម្រាម​តែ​២  ជា​កូន​ទី​៤​ក្នុងចំណោម​បងប្អូន​៤​នាក់  ចាប់តាំងពី​បាន​ចូលរៀន​នៅ​សាលាបឋមសិក្សា​រហូតដល់​ថ្នាក់​វិទ្យាល័យ  បាន​ប្រឹងប្រែង​តស៊ូ​ដោយបាន​ជិះ​កង់​ទៅ​រៀន​ទាំង​លំបាក​ក្នុង​ចម្ងាយ​ផ្លូវ ពី​ផ្ទះ​ទៅ​សាលា​ប្រហែល​៨​គីឡូម៉ែត្រ ។
​ក្នុង​ថ្ងៃ​ប្រឡង​បាក់​ឌុប​ទី​២៣​សីហា សម្រាប់​វិញ្ញាសារ​ប្រឡង​ដែល​ក្រសួង​អប់រំ​បាន​ដាក់​មក​នោះ រូប​គេ​ធ្វើ​បាន​គ្រាន់បើ​ដែរ  ចំពោះ​លទ្ធផល​មិនដឹង​ជា​យ៉ាងម៉េច​ទេ  តែបើ​ជាប់​ចង់​បន្ត​សិក្សា​នៅ​សាកលវិទ្យាល័យ​ដែរ  តែ​ម្តាយ​ក្រីក្រ​មិន​ដឹង​បាន​ប្រាក់​មក​ពី​ណា​ដើម្បី​បន្ត​ការសិក្សា​ដូច​គេ ៕
42e2fee1-0f6f-41e9-b557-c99bd784c666 28838814-b857-4d88-8066-a83864b41f0d b02f1e90-fbeb-444b-adac-38aa7e366a9f

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya