ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||   

» ព័ត៌មានជាតិ » ស្ដ្រី​ជា​ជនអនាថា​ម្នាក់ ឈឺពោះ​សម្រាលកូន​នៅតាម​ផ្លូវ មុខ​រោងចក្រ​៦​ជាន់ ​

ស្ដ្រី​ជា​ជនអនាថា​ម្នាក់ ឈឺពោះ​សម្រាលកូន​នៅតាម​ផ្លូវ មុខ​រោងចក្រ​៦​ជាន់ ​

ភ្នំពេញ ៖ ហេតុការណ៍​គួរឲ្យ​ភ្ញាក់ផ្អើល​នេះ ត្រូវ​បាន​កើតឡើង​នា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០១៦​នេះ នៅ​មុខ​រោងចក្រ​៦​ជាន់ ស្ថិតក្នុង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ភ្លាមៗ​នេះ ស្ដ្រី​ជា​ជនអនាថា ត្រូវបាន​ប្រជាពលរដ្ឋ និង​ក្រុម​សង្គ្រោះ​បន្ទាប់ របស់​កងពល​តូ​ចលេ​ខ​៧០ បាន​ធ្វើការ​ជួយ​សង្គ្រោះ​ទាន់ពេលវេលា ដោយ​ដឹក​យក​ទៅ​មន្ទីរពេទ្យ​។ បច្ចុប្បន្នស្ដ្រី​អនាថា និង​កូន ក្រោយពី​បាន​សង្គ្រោះ​ពី​គ្រូពេទ្យ ហើយ​មាន​សុវត្ថិភាព​ទាំង​២​នាក់​។​
​ស្ត្រី​អនាថា​នោះ​មានឈ្មោះ កែវ ទំ អាយុ​២៤ រស់នៅ​តាម​កន្លែង​សាធារណៈ រស់​អាស័យ​គេ​ឲ្យ​ហូ​បមាន​ស្រុកកំណើត ភូមិ​ពរៀង ឃុំ​ព្រែក​រន្ ទះ​ស្រុក​កំពង់លាវ ខេត្ត​ព្រៃវែង ប្តី​ចុះចោល​។ កូន​ដែល​សំរាល​បាន​ទំងន់​១​គីឡូក្រាម​។ ខណៈ​ពេល​នេះ​ម្តាយ នឹង​កូន​បាន​មក​ដល់​មន្ទីរពេទ្យ​បង្អែក​ពោធិ៍ចិនតុង​៕

fn-2016-08-23-10-28-25-2 - Copy fn-2016-08-23-10-28-25-3 - Copy fn-2016-08-23-10-28-25-4 - Copy

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya