ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ក្មេងស្រី​២​ឆ្នាំ ធ្លាក់​ចូល​ទឹកទន្លេ​ស្លាប់ ​

ក្មេងស្រី​២​ឆ្នាំ ធ្លាក់​ចូល​ទឹកទន្លេ​ស្លាប់ ​

ខេត្ត​កណ្តាល​៖ កាលពី​វេលា​ម៉ោង​៨ និង​១៥​នាទី​ព្រឹក​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ច្រាំង​ទន្លេ​មេគង្គ​ខាងក្រោយ​ផ្ទះ​របស់​ឈ្មោះ គិត កែវ ស្ថិតក្នុង​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្តាល ។​
​កុមារី​រងគ្រោះ​ស្លាប់​បាត់បង់​ជិវិត​នោះ​ឈ្មោះ គង់ វណ្ណ​នីសា អាយុ​២​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ផ្ទះ​ជាមួយ​ឪពុក​ម្តាយ​ក្នុងភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ។​
​ប្រភព​ដដែល​បន្តថា កន្លង​មក​កុមារី​រងគ្រោះ​ឧស្សាហ៍​ដើរ​ទៅ​លេង​នៅ​មាត់​ច្រាំងទន្លេ​ខាងក្រោយ​ផ្ទះ​របស់​ឈ្មោះ គិត កែវ ជាមួយ​ឪពុក​និង​បងៗ​ខ្លាំងណាស់ ។ លុះ​មកដល់​ថ្ងៃកើតហេតុ​កុមារី​រងគ្រោះ​បាន​ទៅ​រត់​លេង​ជាមួយ​បងៗ និង​ក្មេងៗ​ដ៏​ទៃ​ទៀត​នៅ​ម្តុំ​ចំណុចកើតហេតុ ។​
​បន្ទាប់​ពី​រត់​លេង​បាន​មួយសន្ទុះ​ស្រាប់តែ​បាត់​ក្មេងស្រី​រងគ្រោះ​មិនឃើញ ទើប​បង​ក្មេងស្រី​រងគ្រោះ​ដើរ​ទៅ​រក​មើល​នៅ​ចំណុចកើតហេតុ ក៏​ប្រទះឃើញ​កុមារី​រងគ្រោះ​អណ្តែត​ផ្កាប់​មុន លើ​ផ្ទៃ​ទឹក​ពី​ច្រាំងទន្លេ​ប្រមាណ​មួយ​ម៉ែត្រ ។ ភ្លាមៗ​នោះ​បង​ក្មេងស្រី​រងគ្រោះ​បាន​ស្រែក​ឆោឡោ​ឡើង​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ដល់​ឪពុកម្តាយ មក​ជួយ​ស្រង់​កុមារី​រងគ្រោះ​ឡើង​លើ​គោក​ដើម្បី​សង្គ្រោះ ទោះបីជា​បែបណា​ក្មេងស្រី​រងគ្រោះ​ពុំ​អាច​សង្គ្រោះ​បាន​នោះ​ទេ ។ បច្ចុប្បន្ន​សាកសព​ក្មេងស្រី​រងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕
leng-1-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya