ខេត្តស្វាយរៀង៖ នៅវេលាម៉ោង១០ និង៤២ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិទួលច្រេះ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។ យុវជនខាងលើមានឈ្មោះ ចាន់ ពុទ្ធា អាយុ១៧ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិទួលច្រេស ឃុំពពែត ស្រុកស្វាយទាប។
ក្រោយពីមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋភ្លាមនោះសមត្ថកិច្ចបានចុះដល់កន្លែងកតហេតុដោយប្រទះឃើញ យុវជនខាងលើបានយកខ្សែជ័រ ពណ៌ខ្មៅ ចងជាប់ទៅនឹងរោងដាក់ម៉ាសុីនកិនស្រូវនៅខាងត្បូងផ្ទះចំងាយ១០ម៉ែត្រស្លាប់តែម្តង។
តាមក្រុមគ្រួសារសពជនរងគ្រោះបានឲ្យដឹងថា មូលហេតុគឺគ្រាន់តែសុំឪពុកទៅភ្នំពេញ តែឪពុកមិនឲ្យទៅដោយឲ្យនៅចាំផ្ទះព្រោះឪពុកទៅទិញគោជាមួយម្ដាយ។ ក្រោយពីពិនិត្យសាកសពរួចក៏ប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងយកធ្វើបុណ្យតាមប្រពៃណី៕
» ព័ត៌មានជាតិ » បុរសម្នាក់ ខឹងឪពុកម្តាយ សំរេចចិត្តឃាតចង.កសម្លាប់ខ្លួន