ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បង្ក្រាប​ករណី​គ្រឿងញៀន ធ្លាយ​រឿង​ឃាតកម្ម​សម្លាប់​ប្លន់​យក​ម៉ូតូ​ ​

ប៉ូលិស​បង្ក្រាប​ករណី​គ្រឿងញៀន ធ្លាយ​រឿង​ឃាតកម្ម​សម្លាប់​ប្លន់​យក​ម៉ូតូ​ ​

ខេត្ត​ព្រៃវែង ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​តា​កោ បាន​ធ្វើ​ការឃាត់ខ្លួន​យុវជន​៣​នាក់ បន្ទាប់ពី​ពួកគេ​ផឹកស្រា​ស្រវឹង នាំគ្នា​ជិះ​ម៉ូតូ​ដើរ​រក​ទិញ​ថ្នាំញៀន ហើយ​ត្រូវ​កម្លាំង​សមត្ថកិច្ច ដែល​ចុះ​ល្បាត​ពេលយប់​ប្រទះឃើញ សង្ស័យ​ឃាត់ខ្លួន​សួរនាំ​ក៏​បែកធ្លាយ​រឿង​១​ករណី​ផ្សេង​ទៀត គឺ​យុវជន​ម្នាក់​ក្នុងចំណោម​៣​នាក់​នោះ​គឹជា​ឃាតករ​ដែល​បាន​ប្លន់​សម្លាប់​អ្នករត់ម៉ូតូឌុប​ម្នាក់​នៅ​ឯ​ខេត្ត​សៀមរាប​កាល ពី​ពាក់កណ្តាល​ខែ​កក្ត​ដា កន្លងទៅ​។​
​យុវជន​២​នាក់​ក្នុងចំណោម​៣​នាក់ ដែល​ពាក់​ពន្ធ័​ក្នុង​រឿង​ថ្នាំញៀន​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ដោយឡែក​យុវជន​ម្នាក់ទៀត​ឈ្មោះ សាក់ បូរី ហៅ ម៉ៅ អាយុ​១៧​ឆ្នាំ ដែល​ជា​ឃាដករ​ចាក់​សម្លាប់​អ្នករត់​ម៉ូតូឌុប​ប្លន់​យក​ម៉ូតូ​នៅឯ​ខេត្ត​សៀមរាប​នោះ​ត្រូវបាន​ប្រគល់​ទៅឲ្យ​សមត្ថកិច្ច​ខេត្តសៀមរាប ចាត់ការ​បន្ត​។​
​លោក​អធិការរង​បាន​បន្តថា ចំពោះ​ហេតុការណ៍​ប្លន់​សម្លាប់​នោះ​ត្រូវ​បាន​ជនសង្ស័យ សាក់ បូរី ហៅ​ម៉ៅ ឆ្លើយ​សារភាព​ថា កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃទី​១៧ ខែ​កក្ត​ដា រូបគេ​បាន​ហៅ​ម៉ូតូឌុប​ម្នាក់​ឲ្យ​ដឹកខ្លួន​ពី​ផ្សារ​ស្វាយ​លើ​ទៅ​ផ្ទះ​របស់​គេ​នៅ​ភូមិ​កន្តួច ក្នុងតម្លៃ​៨​ម៉ឺន​រៀល​ពេល​ទៅ​ដល់​ពាក់កណ្តាល​ផ្លូវ​ជា​កន្លែង​ស្ងាត់​រូបគេ​បាន​ប្រើ​កូនកាំបិទ​ចាក់​ទៅលើ​ម្ចាស់​ម៉ូតូ​១​កាំបិទ​ចំ​ស្លាបប្រជៀវ​ខាងឆ្វេង​បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ហើយ​រូបគេ​បាន​យក​ម៉ូតូ​ជនរងគ្រោះ​ជិះ​ទៅ​ដេក​នៅផ្ទះ​របស់​គេ​១​យប់ រួច​ក៏​ធ្វើដំណើរ​មក​ផ្ទះ​មិត្តភក្តិ​នៅ​ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង រហូតដល់​យប់​ថ្ងៃ​ទី​២០ ខែ​សីហា វេលា​ម៉ោង​៨​យប់ រូបគេ​បាន​យក​ម៉ូតូ​ដែល​ប្លន់​បាន​ជិះ​ដឹក​មិត្តភក្តិ​២​នាក់​ទៀត​ទៅ​ផឹកស្រា ស៊ី​សាច់​ឆ្កែ នៅ​ក្រុង​ព្រៃវែង រហូត​ស្រវឹង​ក៏​នាំគ្នា​ទៅ​រក​ទិញ​ថ្នាំញៀន​យក​មក​ជក់ តែ​សំណាង​អាក្រក់ ក៏​ត្រូវ​សមត្ថកិច្ច​ដែល​ដើរ​ល្បាត​ពេលយប់​ប្រទះឃើញ​ហើយ​ឃាត់ខ្លួន​តែម្តង​៕1_20160823-15232677 2_20160823-15233882 3_20160823-15235789

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya