ភ្នំពេញ ៖ ហេតុការណ៍ គ្រោះថ្នាក់នេះបានកើត ឡើងកាលពីវេលាម៉ោង២និង២០នាទី រំលងអធ្រាត្រឈានចូលដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុចខាង មុខហាងមីតធីងម៉ាតផ្លូវលេខ១៥៤ កែងផ្លូវលេខ៨១ក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ។
ម៉ូតូ៤គ្រឿងនិងកង់១គ្រឿងបានដួលគរលើគ្នានិងសម្ភារមួយចំនួន ទៀតនៅខាងមុខហាងមីតធីងម៉ាតរងការខូចខាតរប៉ាត់រប៉ាយដោយសារ រថយន្ដ ម៉ាកកាមរីឆ្លាមបានបើកជ្រុលបុករះ ហើយព្យាយាមបើករត់រហូតដល់មូល ដ្ឋានខណ្ឌសែនសុខទើបម្ចាស់ម៉ូតូនិងសមត្ថកិច្ចតាមចាប់បាន ។
គួរ បញ្ជាក់ថា ករណីគ្រោះថ្នាក់ចរា ចរណ៍នេះពុំមានការអន្ដរាគមន៍ពីកម្លាំងនគរបាលឡើយគឺភាគីទាំងសងខាងបាន ប្រឹងប្រែងសម្របសម្រួលគ្នាតាមរយៈ ការផ្ដល់សំណងដើម្បីបញ្ចប់រឿង ៕