ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » អាសូ​រណាស់ ទើប​ចូល​ធ្វើការ​បាន​៤​ថ្ងៃ ត្រូវ​ក្ស័យជីវិត​ករណី​រអិល​ធ្លាក់​ពី​ឡាន​ ​

អាសូ​រណាស់ ទើប​ចូល​ធ្វើការ​បាន​៤​ថ្ងៃ ត្រូវ​ក្ស័យជីវិត​ករណី​រអិល​ធ្លាក់​ពី​ឡាន​ ​

ភ្នំពេញ​៖ បុរស​ជា​កម្មករ​ម្នាក់ បាន​រអិល​ធ្លាក់​ពី​រថយន្ត​ហ៊ីយ៉ានដាយ​មួយគ្រឿង បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម​ខណៈ​រថយន្ត​កំពុងបើក​។​
​ករណី​ខាងលើ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០១៦ ស្ថិតនៅ​ត្រង់​ចំណុច​ផ្លូវ​២០២​កែង​២១៩ ក្នុង​សង្កាត់​ដេប៉ូ​ទី​១ ខណ្ឌ​ទួលគោក​។​
​សមត្ថកិច្ច​បានឲ្យដឹង​ថា​ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​នេះ​ឈ្មោះ​អូន អាយុ​ជាង​៣០​ឆ្នាំ រូប​គេ​ទើបនឹង​មក​ធ្វើការ​ជា​កម្មករ​ម្នាង​សីលា បាន​រយៈពេល​៤​ថ្ងៃ ក៏​ជួប​គ្រោះ​ក្ស័យជីវិត​បែបនេះ​។ ចំណែកឯ​អ្នកបើកបរ​ឈ្មោះ​ផល សំណាង អាយុ​៥៧​ឆ្នាំ គាត់​ជា​ថៅកែ​ផង និង​ជា​មេជាង​ផង រស់នៅ​សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។ រថយន្ត​បង្កហេតុ​ម៉ាក​ហ៊ីយ៉ានដាយ ពាក់​ស្លាក​លេខ​បាត់ដំបង 2A-4564 ។​
​សមត្ថកិច្ច​បន្តថា មុនពេល​កើតហេតុ​រថយន្ត​មួយ​គ្រឿង​ខាងលើ​នេះ​បាន​ធ្វើដំណើរ​ចេញពី​ចំណុច​សង្កាត់​ទឹកល្អក់​៣ ដឹក​ម្នាង​សីលា​ចំនួន​១៥​សន្លឹក ហើយ​ជនរងគ្រោះ​ជា​កម្មករ​ជិះ​នៅលើ​នោះ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​។ លុះដល់​ចំណុច​កើតហេតុ​ទំនង​រថយន្ត​បើក​ក្នុង​ល្បឿន​លឿន​ហើយ​ចំណុច​ផ្លូវ​កែង​ទើប​បណ្តាល​ឲ្យ​ផ្អៀង​ធ្លាក់​ទាំង​មនុស្ស​និង​ម្នាង​សីលា បោក​ក្បាល​ទៅលើ​ថ្នល់​ស្លាប់​ភ្លាមៗ​មួយ​រំពេច​។​
​ក្រោយពេល​កើតហេតុ​អ្នកបើកបរ​ដែល​ត្រូវ​ជា​ថៅកែ​សមត្ថកិច្ច​ឃាត់ខ្លួន​ដើម្បី​យកទៅ​ធ្វើការ​សាកសួរ​៕
14021671_544656452393876_4929613790967239467_n 14079733_544656432393878_3261114722260497275_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya