ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||   

» ព័ត៌មានជាតិ » ក្រុមចោរ​៦​នាក់ ប្រើ​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​ប្លន់​យក​ម៉ូតូ​១​គ្រឿង

ក្រុមចោរ​៦​នាក់ ប្រើ​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​ប្លន់​យក​ម៉ូតូ​១​គ្រឿង

(​ភ្នំពេញ​)៖ នៅ​យប់​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ទល់មុខ​ហាង​សាច់​អាំង​បា​យ៉ាប ផ្លូវ​មហាវិថី​អង្គរ ក្រុមទី​៩ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ​។ មុន​កើតហេតុ​ជនរងគ្រោះ​មាន​៣​នាក់ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ា​កនិច​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1CK-1930 បើក​ឌុប​គ្នា​ក្នុង​បំណង ទៅលេង​នៅ​បុរី​កាំកូ​ស៊ីធី លុះ​ជិះ​មកដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​បុក​គ្នា​ជាមួយ​ម៉ូតូ​របស់​ក្រុម​ជនសង្ស័យ​២​គ្រឿង ក្នុងនោះ​មាន​១​គ្រឿង​ម៉ាក​សេ​125 និង​១​គ្រឿង​ទៀត​ម៉ាក​ហ្ស៊ូ​ម៉ឺ​អ៊ិច​មាន​បក្ខពួក​៦​នាក់ ព្រមទាំង​បាន​ប្រទាក់​ពាក្យសម្ដី​គ្នា រហូត​ក្រុម​ជនសង្ស័យ​បាន​ឆ្លៀត​ឱកាស​ដក​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​មក​លើ​ក្រុម​ជនរងគ្រោះ​២​នាក់ ក្នុងចំណោម​៣​នាក់​ចំ​ក្បាល​បណ្ដាលឲ្យ​រង​របួស​ហូរ​ឈាម​ដួល​ទាំង​ម៉ូតូ​។ ភ្លាមៗ​នោះ​ក្រុម​ជនសង្ស័យ​លើកយក​ម៉ូតូ​ជនរងគ្រោះ​ជិះ​ចេញ​រត់គេចខ្លួន​បាត់ស្រមោល ដោយ​គ្មាន​រំខាន​ដល់​សមត្ថកិច្ច​មូលដ្ឋាន​សូម្បី​បន្តិច​ឡើយ​។​
​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​ឈ្មោះ ផន សាមុត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មានមុខ​របរ​ជាងផ្សារដែក​ស្នាក់នៅ ម្ដុំ​កាំកូ​ស៊ីធី ក្នុង​ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ ជា​អ្នក​ឌុប​រងរបួស​ក្បាល​។ រីឯ​ជនរងគ្រោះ​ម្នាក់​ទៀត​មាន​ឈ្មោះ​វេន ស្រេង ភេទ​ប្រុស អាយុ​២០​ឆ្នាំ មានមុខ របរ​ជា​ជាងដែក និង​ជា​អ្នកជិះ​កណ្ដាល​រងរបួស​ក្បាល ព្រម​ទាំង​ជនរងគ្រោះ​ម្នាក់ទៀត ជា​ស្ត្រី​ដែល​ជិះ​ពីក្រោយ​មាន​ឈ្មោះភ័​ណ្ឌ ភក្ដ្រ អាយុ​១៨​ឆ្នាំ មិន​បាន​រងរបួស​នោះ​ទេ​។ ក្រោយ​កើតហេតុ ជនរងគ្រោះ​ទាំង​៣​នាក់ បាន​ត្រឹម​មក​ដាក់​ពាក្យបណ្ដឹង​តែប៉ុណ្ណោះ​ដើម្បី​ស្នើ ឲ្យ​សមត្ថកិច្ច​ប៉ុស្ដិ៍​ទួល​សង្កែ​ជួយ​អន្តរាគមន៍ ស្រាវជ្រាវ​ស្វែងរក​ម៉ូតូ​និង​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​យកមក​ផ្ដន្ទាទោស​តាមច្បាប់​៕

13962549_1647076278940070_1384722163901765572_n 14051787_1647076282273403_627849293919496823_n 14088536_1647076285606736_1974116189779930861_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya