ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បង្ក្រាប​ករណី​គ្រឿងញៀន ចាប់ខ្លួន​៥​នាក់

ប៉ូលិស​បង្ក្រាប​ករណី​គ្រឿងញៀន ចាប់ខ្លួន​៥​នាក់

(​បន្ទាយមានជ័យ​)៖ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៦​នេះ​ថា កម្លាំង​នគរបាល​របស់​លោក ក្រោម​ការ​សម្របម្រួល​ពី​ព្រះរាជអា​ជ្ញា មាស ច័ន្ទ​ពិសិដ្ឋ បាន​ស្រាវជ្រាវ​រក​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​២​នាក់ និង​ប្រើប្រាស់​៣​នាក់ រួមទាំង​ដកហូត​បាន​វត្ថុតាង​គ្រឿងញៀន មេ​ត​ហ្វេ​តា​មីន​អាយ​ចំនួន​៤​កញ្ចប់ ថ្នាំ​ចំនូ​ន​៣​គ្រាប់ និង​ឧបករណ៍​មួយចំនួនទៀត​។​
​ជនសង្ស័យ ទី​១/​ឈ្មោះ ចាន់ ធី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ (​ជួញដូរ​) ដកហូត​បាន​ថ្នាំញៀន​ចំនួន​៣​គ្រាប់ និង​ទូរស័ព្ទ​៤​គ្រឿង ទី​២/ ឈ្មោះ ស្វៃ ដា​រ៉ា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ (​ប្រើប្រាស់​) ទី​៣/ ឈ្មោះ យន់ ប៉ិ​ប ភេទ​ប្រុស អាយុ​២៤​ឆ្នាំ (​ប្រើប្រាស់​) ទី​៤/ ទេស សុភ័ក្ត្រ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ (​ប្រើប្រាស់​) ជនសង្ស័យ​ទាំង​៤​នាក់​នេះ រស់​ភូមិ​-​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ និង​ទី​៥/ ឈ្មោះ ឈុន បូ​ត ហៅ​ចិន ភេទ​ប្រុស អាយុ ២០​ឆ្នាំ (​ជួញដូរ​) រស់នៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ដកហូត​បាន​វត្ថុតាង គ្រឿងញៀន​មេតំ​ហ្វេ​តា​មីនអាយ ចំនួន​៤​កញ្ចប់​តូប ដែកកេះ​១ ដប​កែច្នៃ​ជក់​១ ទូរស័ព្ទ​១​គ្រឿង បំពង់​ប៉ឺត សំបក់​ថង់ប្លាស្ទីក​ចំនួន​ធំ​។​
​បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​រៀបចំ​សំណុំ​ជនសង្ស័យ​ខាងលើ​នេះ រួម​ទាំង​វត្ថុតាង​ទាំងអស់ បញ្ជូន​ទៅ​កាន់​សាលាដំបូង​នា​រសៀល​ថ្ងៃ​នេះ ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕
14079768_1647080218939676_1704593949475252569_n 14102925_1647080255606339_7293375875649170146_o

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya