ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||     ភ្ញាក់ផ្អើល ចៅក្រមស៊ើបសួរឈ្មោះសោម វិរៈ និងព្រះរាជអាជ្ញា ឈ្មោះ អ៊ិត សុធា ដោះលែងជនជាប់ចោទស្ងាត់ៗ ?​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ ចាប់រំលោភ​នាង​អាយុ​១៧​ឆ្នាំ រហូត​បាន​សំរេច​ ​

បុរស​ម្នាក់ ចាប់រំលោភ​នាង​អាយុ​១៧​ឆ្នាំ រហូត​បាន​សំរេច​ ​

ខេត្ត​កំពង់ឆ្នាំង ៖ កាលពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៦ នៅក្នុង​ផ្ទះ​នៅ​ភូមិ​ព្រៃ​មាន់ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង បន្ទាប់​ពី​នារី​ម្នាក់​បាន​ប្តឹង​ចោទប្រកាន់ថា បាន​ចាប់រំលោភ​នាង​រហូត​បា​ន​សម្រេច ។​
​ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ នូវ វណ្ណៈ ហៅ ពៅ អាយុ​២៦​ឆ្នាំ ស្នាក់នៅ​ក្នុង​សាលាបង្រៀន​បើកបរ​រថយន្ត ហេង ចំណាន ស្ថិតក្នុង​ភូមិ​ឡ​ទឹកត្រី សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ ចំណែក​នារី​រងគ្រោះ​អាយុ​១៧​ឆ្នាំ ស្នាក់នៅ និង​បម្រើ​ការងារ​នៅក្នុង​សាលាបង្រៀន​បើកបរ ហេង ចំណាន មាន​ទីលំនៅ​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ។​
​នៅក្នុង​ពាក្យបណ្ដឹង នារី​រងគ្រោះ​បាន​រៀបរាប់ថា នាង​ទើប​មក​ប្រើ​ការងារ​ខាង​ដាំបាយ​ធ្វើ​ម្ហូប​នៅក្នុង​សាលា​បើកបរ​នេះ​បាន ជិត​២​ខែ​ប៉ុណ្ណោះ ។ កាលពី​វេលា​ម៉ោង​ជិត​៤​រសៀល ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៦ ជា​ថ្ងៃកើតហេតុ ដោយ​នាង​មាន​អា​ការៈមិន​ស្រួលខ្លួន ក៏​ពឹង​ជនសង្ស័យ​ឲ្យ​ជូន​ទៅ​ទិញ​ថ្នាំ​នៅ​ផ្សារលើ ។ ក្រោយ​ពី​ឌុប​ទៅ​ទិញ​ថ្នាំ​រួច ជនសង្ស័យ​ប្រាប់ថា​ឆៀង​ទៅ​យកលុយ​ពី​មិត្តភក្តិ​មួយ​ភ្លែត ខណៈ​ឌុប​នាង​ដល់​ចំណុច​ចម្ការ​ស្វាយចន្ទី​មួយកន្លែង​ក្នុងភូមិ​សន្ទូច ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ជនសង្ស័យ​ក៏​ឈប់​ម៉ូតូ​ហើយ​ស្ទុះ​មក​ចាប់​ឱប​នាង ពេលនោះ​នាង​បាន​ប្រឹង​រើបម្រះ​ជាខ្លាំង ក៏​ត្រូវ​ជនសង្ស័យ​ដាល់​២​ដៃ​ចំពោះ​បណ្ដាល​ដេក​ដួល​ទៅលើ​ដី ភ្លាមៗ​នោះ​ជនសង្ស័យ​មិន​បង្អង់​យូរ​ក៏​បាន​ចាប់​សម្រាត​ខោ​នាង​រួច​ធ្វើ សកម្មភាព​ចាប់រំលោភ​រហូត​បាន​សម្រេច​តែម្តង ។​
​នារី​រងគ្រោះ​បាន​រៀបរាប់​នៅក្នុង​ពាក្យបណ្ដឹង​ទៀតថា បន្ទាប់​ពី​ចាប់រំលោភ​នាង​បានសម្រេច​ហើយ ជនសង្ស័យ​ក៏​ឌុប​នាង​មក​សាលា​បើកបរ​វិញ ។ លុះ​ស្អែក​ឡើង​នារី​រងគ្រោះ​ក៏​បាន​ទូរស័ព្ទ​ប្រាប់​ម្តាយ និង​ទៅ​ដាក់​ពាក្យបណ្ដឹង​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ចាប់ខ្លួន ជនសង្ស័យ​យកមក​ផ្តន្ទាទោស​តាមច្បាប់ ។​
​សមត្ថកិច្ច​បញ្ជាក់ថា ក្រោយពី​ទទួល​ពាក្យបណ្ដឹង​ពី​នារី​រងគ្រោះ សមត្ថកិច្ច​ក៏​បាន​ធ្វើ​ការស្រាវជ្រាវរ​ហូត​ឃាត់ខ្លួន​ជនសង្ស័យ​នាំមក ការិយាល័យ​ព្រហ្មទណ្ឌ​ដើម្បី​ធ្វើ​ការសាកសួរ ។​
​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ចាប់​រំលោភ​នារី​រងគ្រោះរ​ហូត​បាន​សម្រេច​ពិតប្រាកដ​មែន ដោយសារ​តែ​នៅ​ថ្ងៃ​កើតហេតុ​រូបគេ​ផឹក​ទឹកត្នោតជូរ​ជាមួយ​មិត្តភក្តិ​ស្រវឹង តាំងពីព្រឹក ពេល​ជូន​នាង​ទៅ​ទិញ​ថ្នាំ​ក៏​កើត​មាន​អារម្មណ៍​ចង់​រួមភេទ ទើប​ធ្វើ​បែប​នេះ​ទៅ ៕

9388e278-1f6f-4209-bc38-2882ec54ccb5

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya