ភ្នំពេញ ៖ កាលពីថ្ងៃទី២២ខែសីហា ឆ្នាំ២០១៦ នៅក្នុងវេទិកាស្តីពីកិច្ចការ ការពារបរិស្ថាននិងការពារធនធានធម្មជាតិនៅវិមានសន្តិភាព សម្តេច ហ៊ុន សែន បានលើកឡើងថា «លោកធ្វើជានាយករដ្ឋមន្ត្រី ស្តីទីនិងនាយករដ្ឋមន្ត្រីពិតប្រាកដជាង៣២ឆ្នាំហើយ គ្មាននរណាមកបំបែកឯតទគ្គកម្មនេះបានទេ» សម្តីផ្តាំផ្ញើនេះល្មមមេបក្សសង្គ្រោះជាតិ អាចយល់បានច្បាស់ហើយ ព្រោះបក្សនេះចាញ់ឆ្នោតបក្សប្រជាជនកម្ពុជា ៤ទៅ៥អាណត្តិមកហើយ។ បក្សសង្គ្រោះជាតិអាចដេកយល់សប់ធ្វើជានាយករដ្ឋមន្ត្រីបាន អាចធ្វើជានាយករដ្ឋមន្ត្រីឧទាហរណ៍បាន អាចឈ្នះឆ្នោតធ្វើជាអ្នកដឹកនាំប្រទេសបានក្នុងសុបិន តែមិន អាចឈ្នះឆ្នោតពិតប្រាកដ ធ្វើជានាយករដ្ឋមន្ត្រីពិតប្រាកដបានទេ ដោយពលរដ្ឋមិនជឿលើក្រុមគីង្គក់ ដើរលក់ថ្នាំស្រែងនេះឡើយ ។
ថ្មីៗនេះ លោកសួន សេរីរដ្ឋា លោកខឹម វាសនា ដែលជាមេបក្សធំល្មមៗដែរនោះ បានវាយប្រហារបក្ស សង្គ្រោះជាតិយ៉ាងចាស់ដៃ សូម្បីតែកញ្ញា ធី សុវណ្ណថា ជាប្រធានអង្គការតូចមួយ ក៏ហ៊ានបរិហារកេរ្តិ៍ បក្សសង្គ្រោះជាតិមិនណយដែរ ។ អ៊ីចឹងហើយបានជាពលរដ្ឋសម្លឹងឃើញថា ការស្រេកឃ្លានចង់ធ្វើ នាយករដ្ឋមន្ត្រី ពីសំណាក់បក្សសង្គ្រោះជាតិនេះទៅអត់រួចទេ មិនអាចបំបែកឯតទគ្គកម្មសម្តេច ហ៊ុន សែន បានឡើយ ដូច្នេះបក្សសង្គ្រោះជាតិ អាចជាបក្សកំដរចាញ់បន្តទៅមុខទៀត តែបើកីឡាករវិញ ចាញ់ច្រើនដងពេក គេលែងឲ្យចូលប្រកួតហើយ ប៉ុន្តែសំរាប់កីឡាករ សមរង្ស៊ី កឹម សុខា មិនចេះខ្មាសគេទេ។
ការចាញ់ឈ្នះឆ្នោតនេះ មិនមែនហ៊ុន សែន ខ្លាំង សមរង្ស៊ីអន់នោះទេ ចំណុចដែលល្អត្រូវសួរលើពលរដ្ឋវិញ បន្តបោះឆ្នោតឲ្យ ហ៊ុន សែន ឬយ៉ាងណា? បើពលរដ្ឋនៅតែបោះឆ្នោតឲ្យ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី អ៊ីចឹង សមរង្ស៊ី នៅតែជានាយករដ្ឋមន្ត្រីឧទាហរណ៍រហូតទៅ ចាំពេលណាពលរដ្ឋមើលឃើញថា គីង្គក់អត់កើតស្រែងទៀតទេ ក្រែងអាចមានសង្ឃឹមបំបែកឯតទគ្គកម្មពីសម្តេច ហ៊ុន សែន បាន ៕ ដោយ៖ ឧត្តម
» ព័ត៌មានជាតិ » ឱបក្សប្រឆាំងអើយ តើសង្ឃឹមបានដឹកនាំប្រទេសឬអត់?