ភ្នំពេញ ៖ នៅវេលាម៉ោង៥ព្រឹកថ្ងៃទី២៣ សីហា ២០១៦ នៅផ្ទះលេខ៤៦៣ ក្រុម៤ ភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌប្ញស្សីកែវ ។ ស្ត្រីដែលស្លាប់ឈ្មោះ ភាព អាយុ២៨ឆ្នាំ មានប្តីឈ្មោះ ទុន កែ អាយុ៤៤ឆ្នាំ ជាកម្មករសំណង់ ។
បើតាមប្តីស្ត្រីដែលស្លាប់បានអះអាងថា ប្រពន្ឋរបស់ខ្លួនស្លាប់ដោយគាំងបេះដូង ព្រោះនៅមុនពេលកើតហេតុ ប្រពន្ឋរបស់ខ្លួនមានអាការៈតឹងទ្រូង ហើយខ្លួន(ប្តី) ក៏បានរឹតទ្រូងឲ្យ ហើយស្ទះស្លាប់តែម្តង ។ ប្តីប្រើហិង្សាវាយសម្លាប់ ព្រោះនៅលើសាកសពមានស្នាមជាំភ្នែក ហើយកាលពីយប់ថ្ងៃទី២២ សីហា គេឮសំឡេងស្ត្រីដែលស្លាប់បានស្រែកឲ្យគេជួយដោយសារប្តីវាយ ធ្វើបាបនិងច្របាច់.ក ។ យ៉ាងណាក៏ដោយប្តីបានទទួលស្គាល់ថា ពួកគេទាំងពីរតែងតែឈ្លោះប្រកែកគ្នាជាញឹកញាប់ដោយសារភ្លើងប្រចណ្ឌ ពេលខ្លួនផឹកស្រវឹង និងបានប្រើហិង្សាដែរ ប៉ុន្តែមិនធ្ងន់ធ្ងរនោះទេ ហើយអះអាងថាការស្លាប់របស់ប្រពន្ឋខ្លួននេះពិតជាដោយសារគាំងបេះដូង ប្រាកដមែន ។ ប្តីធ្លាប់មានប្រពន្ឋនិងកូនមុន ហើយបានបានយកស្ត្រីឈ្មោះ ភាព ដោយមិនបានរៀបអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមប្រពៃណីរយៈពេល៨ខែមកហើយ ។
នៅពេលនេះ សមត្ថកិច្ចជំនាញកំពុងធ្វើពិនិត្យធ្វើកោសល្យវិច័យសាកសព ដើម្បីរកឲ្យឃើញថាតើស្ត្រីខាងលើស្លាប់ដោយសារមូលហេតុអ្វី ពិតប្រាកដ មុនប្រគល់ទៅឲ្យគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕
» ព័ត៌មានជាតិ » ប្តីថា ប្រពន្ឋរបស់ខ្លួនស្លាប់ដោយសារគាំងបេះដូង