ខេត្តសៀមរាប៖ នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញ នៅក្នុង ភូមិអន្លង់២ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅពេលដែល ម្ចាស់ម៉ូតូទុក នៅលើភ្លឺស្រែ ហើយបានដើរ ទៅព្រោះស្រូវ ចម្ងាយប្រហែល៣០០ម៉ែត្រ។
ក្រោយពី លួចបាន ក៏បើកទៅ ទិសខាងកើត ត្រូវបាន នគរបាល បាលស្រុកជីក្រែង ធ្វើការឃាត់ខ្លួន បានភ្លាមៗ ក្រោយពីមាន បណ្ដឹង។ ម៉ូតូដែល ចោលួច ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1K : 0279 ផលិតនៅឆ្នាំ២០១០។
មន្ត្រីនគរបាល បន្ថែមថា ជនរងគ្រោះមានឈ្មោះ ហឿង ហួង់ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិតាត្រៃ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ឯជនសង្ស័យឈ្មោះ វ៉ា ផុន ភេទប្រុស អាយុ៣៤ឆ្នាំ មានស្រុកកំណើត នៅភូមិព្រៃស្បូវ ឃុំអូកាធ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់ នៅភូមិត្រាំសសរ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។
ជនសង្ស័យរួមទាំងវត្ថុតាង កំពុងតែ កសាង សំណុំរឿង បញ្ជូន ទៅសាលាដំបូង ខេត្តសៀមរាប ចាត់ការតាមនីតិវិធីច្បាប់ ៕
» ព័ត៌មានជាតិ » ប៉ូលិសឃាត់ខ្លួន បុរសម្នាក់ លួចកាច់សោ ក ម៉ូតូ