ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » បេ​ក្ខ​នារី​ម្នាក់ បាន​ដួលសន្លប់ រហូត​ដាក់​អុកស៊ីសែន​អង្គុយ​ប្រឡង ​

បេ​ក្ខ​នារី​ម្នាក់ បាន​ដួលសន្លប់ រហូត​ដាក់​អុកស៊ីសែន​អង្គុយ​ប្រឡង ​

បាត់ដំបង​៖ នា​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៦​នេះ បេ​ក្ខ​នារី​ម្នាក់​បាន​ដួលសន្លប់ ក្រោយមក​ក្រុម​គ្រួ​ពេទ្យ​បាន​ជួយ​សង្គ្រោះ ហើយ​បាន​ដាក់​ខ្យល់​អុកស៊ីសែន ទើប​អាច​ប្រឡង​បាន​វិញ​នូវ មុខវិជ្ជា​រូបវិទ្យា នៅ​មណ្ឌល សកល​វិទ្យាល័យ បាត់ដំបង​។​
Facebook អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានបញ្ជាក់​ថា «​សិស្សស្រី​ពូកែ​ម្នាក់​បាន​ឈឺ​ដួល​សន្លាប់ និយាយ​មិន​ចេញ​បាន​ត្រឹម​សរសេ​រលើ​ក្រដាស នូវ​ពាក្យ​មួយ​មាត់​ថា (​ឈឺ​) ហើយ​ក៏​សន្លប់​ទៅ​»​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បន្ថែមថា ក្រោយមក​ក្រុម​គ្រូពេទ្យ​ប្រឹង​ជួយ​អស់​លទ្ធភាព រហូត​ចុងក្រោយ នាង​អាច​ងើបឡើង​ធ្វើ​កិច្ច​ការ​វិញ​បាន​ទាំង​កំពុង​ដាក់​អុកស៊ីសែន ហើយ​វិញ្ញាសា​រូបវិទ្យា​នេះ ហាក់បីដូចជា​គ្មាន​បញ្ហា​ទេ​សម្រាប់​នាង ព្រោះ​នាង​មាន​ទំនុកចិត្ត​ខ្លាំង​មែនទែន​។​
​សូមបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា នេះ​គឺជា​ថ្ងៃទី​២ នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម្រាប់​ថ្នាក់​វិទ្យាសាស្ដ្រ (​ភាសា​ខ្មែរ និង​រូបវិទ្យា​) ចំណែក​ថ្នាក់​វិទ្យាសាស្ដ្រ​សង្គម (​គណិត​វិជ្ជា និង​សីលធម៌​)៕
fn-2016-08-23-10-30-01-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya